ខេត្តពោធិ៍សាត់÷ លោកសំ ណារិទ្ធ អភិបាលស្រុកតែលោសែនជ័យ អមដំណើរដោយលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការស្រុកតាលោសែនជ័យ បានចុះត្រួតពិនិត្យ និងនាំយកស្បៀងអាហារ ផ្ដល់ជូនអតីតយុវជនសង្គមកិច្ច ចំនួន០៧ គ្រួសារ ក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ខ្យល់កន្ត្រាក់រដូវប្រាំងបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យខូចខាតទាំងស្រុងចំនួន១៦៧ខ្នង ក្នុងឃុំតាលោ ក្នុងនោះមានភូមិប្រហាលរលំផ្ទះអស់២៤ខ្នង និងភូមិសំសាន្ត ដួលរលំផ្ទះអស់១៤៣ខ្នង ក្នុងហេតុការណ៍នោះក៏មានផ្ទះអតីតយុវជនសង្គមកិច្ចចំនួន៣០ខ្នងផងដែរ.
អាជ្ញាធរបញ្ជាក់ព័ត៌មានបឋមបានឲ្យដឹងថា ឥទ្ធិពលខ្យល់កន្ត្រាក់រដូវប្រាំងមេឃក្តៅហួតហែងនេះបានគំរាមកំហែង និងប៉ះពាល់ទៅលើភូមិចំនួនពីរ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ក្នុងភូមិសាស្ត្រឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ចំពោះមុខនេះមន្ត្រី និងសមត្ថកិច្ចមូលដ្ឋានកំពុងពន្លឿនចុះស្រង់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋបន្តទៀត ពិសេសនៅតំបន់ដាច់ស្រយាល៕
ដោយ:ប៊ន សំណាង(ភ្នាក់ងារព័ត៌មានប្រចាំខេត្តពោធិ៍សាត់)
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299