ដោយមើលឃើញពីការលំបាក់ របស់ប្រជាពលរដ្ឋ ដែលរស់នៅភូមិកំណប់ស្វាយ ឃុំស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម មីនចាន់ធី ប្រធានសមាគន៍សម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព និងជាចាងហ្វាង អង្គភាពសារព័ត៌មាន អាស៊ានដេលី រួមជាមួយម្ចាស់សិប្បកម្មអាហារបំប៉ន L&T សម្រស់ធម្មជាតិ១០០% របស់ម៉ែអាន មានទឹកចិត្តជ្រះថ្លា នាំយកអាហារសុខភាព និងថវិការមួយចំនួន ចែកជូនជនចាស់ជរា ប្រមាណជាង៣០នាក់។
ឆ្លៀតក្នុងបរិយាកាសដ៏សែនសប្បាយរីករាយនោះ ឯកឧត្តមមីន ចាន់ធី និងម្ចាស់សប្បិកម្មអាហារបំប៉នL&Tសម្រស់ធម្មជាតិ១០០% របស់ម៉ែអានក៏បានធ្វើការចុះសុខទុកប្រជាពលរដ្ឋចាស់ ជរាក្នុងតំបន់នោះ នឹងបានចែកជូននៅអំណោយមួយចំនួន ក្នុងនោះ ក្នុងមួយនាក់ទទួលបាន
-អាហារបំប៉នL&T 1ឈុយ
-ថវិការ២០,០០០៛
សរុបថវិកាអស់ប្រមាណ១,២០០,០០០៛
នឹងជាចុងក្រោយ ឯកឧត្តម មីន ចាន់ធី និងម្ចាស់សប្បិកម្មអាហារបំប៉នL&Tសម្រស់ធម្មជាតិ១០០% របស់ម៉ែអាន ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងកម្មវិធីចូលរួមថែរក្សាសុខភាព អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីជៀសឲ្យផុតពីជំងឺនានាផងដែរ។
ប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះ បានសំដែងនៅសេចក្តីសប្បាយរីករាយជាខ្លាំង នឹងសូមគោរពអរគុណជូនចំពោះ ឯកឧត្តម មីន ចាន់ធីនិងម្ចាស់សប្បិកម្មអាហារបំប៉នL&Tសម្រស់ធម្មជាតិ១០០% របស់ម៉ែអាន ដែលជាម្ចាស់អំណោយ ឲ្យទទួលបានពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ ពល កុំបីឃ្លៀងឃ្លាតឡើយ។