ខេត្តកណ្តាល ៖ ក្រោយពីទទួលបានព័ត៌មានពីបងប្អូនអ្នកសារព័ត៌មាន ទាក់ទងនិងករណីអាជីវកម្ម ជីកនិងដឹកដីរបស់លោកស៊្រាង ផេង ពុំមានច្បាប់អនុញ្ញាតិ នៅចំណុចភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលធ្វើសកម្មភាពជីក និងដឹកជញ្ជូនយកទៅលក់ យ៉ាងអនាធិបតេយ្យជាទីបំផុត បណ្ដាលឱ្យស្ថានភាពបឹង ក្រហេងក្រហូងប៉ះដល់ប្រព័ន្ធអេកូស៊ី និងជីវៈចម្រុះ ថែមទាំងបាត់បង់រូបរាងដើមធម្មជាតិរបស់បឹងចានន់ ចំពោះការដឹកជញ្ជូនវិញ តាមរថយន្ត ឡានធំៗ មិនគ្របដណ្តប់ ស្បៃ មុង តង់ អោយបានត្រឹមត្រូវ ធ្វើឲ្យជ្រុះអាចម៌ដី ប្រឡាក់ផ្លូវនិងខូចខាតផ្លូវយ៉ាងខ្លាំង និងបង្ករឲ្យហុយពេលមេឃក្តៅ និងពេលភ្លៀង រអិលដួលម៉ូតូ កង់ បង្ករឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋធ្វើដំណើរទៀតផង។ធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋស់នៅក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ភ្លាមៗនោះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល បានចាត់តាំងលោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានដឹកនាំក្រុមការងារស្រុក ចុះពិនិត្យ និងហាមឃាត់ម្ចាស់អាជីវកម្មជីកដឹកដី ពុំមានច្បាប់អនុញ្ញាតិ មួយកន្លែងស្ថិតនៅ ក្នុងភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សូមជម្រាមថា នៅក្នុងប្រតិបត្តិការនោះផងដែរ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល បានហាមឃាត់គ្រឿងចក្រនិងរថយន្តដឹកដី ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយរមៀត បានសំដែងការសាទរចំពោះចំណាត់ការ របស់លោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ដែលមានវិធានការណ៌តាមផ្លូវច្បាប់ បានទាន់ពេលវេលា ចំពោះម្ចាស់ទីតាំងជីកនិងដឹកដីខាងលើ(ពោល)កន្លងមកពួកគេមិនដែលគ្របតង់ ឬស្រោចទឹកនោះទេ បណ្តាលអោយមានការជ្រុះអាចម៌ដី និងហុយសំពីងសំពោង ប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ទៀតផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299