សង្គម

បែកធ្លាយ! មន្ត្រីសុរិយោដី លោក រស់ សុខា ដែលដៀលប្រពន្ធខ្លួនឯង ជាស្រីរកស៊ីខារ៉ាអូខេ «ស៊ីនំឲ្យលុយ» រងបណ្តឹង ០៣ករណី

បែកធ្លាយហើយ! មន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល លោក រស់ សុខា កំពុងតែរងបណ្តឹងចំនួនបីបទចោទ ពីប្រពន្ធខ្លួនឯង។ នេះបើយោងតាមពាក្យបណ្តឹងរបស់នារីម្នាក់ឈ្មោះ ឈបសត ប្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

តាមប្រភពព័ត៌មាន ដែលសារព័ត៌មានយើងទទួលបាន បានឲ្យដឹងថា៖ ពាក្យបណ្តឹងនេះគឺធ្វើឡើងបន្ទាប់ពីលោក រស់ សុខា ដែលមានតួនាទីជាមន្ត្រីសុរិយោដីស្រុកអង្គស្នួល ខេត្តកណ្ដាល បាននិយាយចោទប្រកាន់ដៀលប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ ដែលគេដឹងថាជាប្រពន្ធរបស់ខ្លួន «ថាជាស្រីរកស៊ីខារ៉ាអូខេ ស្រីអោយគេគ្រប់គ្នាអោបថើបបានតាមអំពើចិត្ត ជាស្រីសម្រាប់លេងសើច ស៊ីនំឲ្យលុយ ជាស្រីដែលគាត់រើសយកពីភក់ជ្រាំ»។

ហើយអ្វី ដែលកំពុងតែទើបបែកធ្លាយពេលនេះ យើងក្រឡេកមកមើលក្នុងពាក្យបណ្តឹង ដែលសារព័ត៌មានយើងទទួលបានឯណេះវិញ ឃើញថាស្រ្តីម្នាក់ដែលត្រូវបានលោក រស់ សុខា ដៀលប្រមាថមើលងាយមើលថោកថាជាស្រីរកស៊ីខារ៉ាអូខេ បានធ្វើការទំលាយខ្ទិចខ្ទីគ្មានសល់ ជុំវិញប្រវត្តិរឿងរ៉ាវរបស់ខ្លួនដែលខំលាក់បាំងអស់រយៈពេលជាង ០២ឆ្នាំកន្លងមកនេះ។

ដោយក្នុងពាក្យបណ្តឹង ស្ត្រីម្នាក់ឈ្មោះ ឈបសត អាយុ២០ឆ្នាំត្រូវជាដើមចោទបានរៀបរាប់ប្រាប់ទៅកាន់ ឯកឧត្តមព្រះរាជអាជ្ញា នៃសាលាដំបូង រាជធានីភ្នំពេញ ថាលោក រស់ សុខា បានប្រើប្រាស់អំណាចតួនាទី របស់ខ្លួនទៅបោកបញ្ជោតលួងលោមថែមទាំងបង្ខំចាប់រំលោភសេពសន្ទវៈក្នុងរថយន្តរហូតដល់បានសម្រេច។

ករណីនេះក្រុមការងារសារព័ត៌មានយើងបានធ្វើការខលទំនាក់ទំនងទៅកាន់លោក រស់ សុខា មន្ត្រីសុរិយោដីខាងលើ តាមរយៈលេខទូរស័ព្ទដើម្បីសុំការបំភ្លឺជុំវិញការចាប់បង្ខំរំលោភ ប៉ុន្តែគ្មានការបំភ្លឺនោះទេ ព្រោះលោកឆ្លើយថាជាប់រវល់ប្រជុំ ចំណែកឯតេលេក្រាម Telegram មើលហើយក៏មិនមានការឆ្លើយតបផងដែរ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោករស់ សុខា តួនាទីមន្ត្រីសុរិយោដីបានធ្វើការដៀលប្រមាថមើលងាយដល់ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់ខ្លួនថាជាស្រី «រកស៊ីខារ៉ាអូខេ ជាស្រីសម្រាប់ជាការលេងសើច ជាស្រីដែលគាត់ស៊ីនំឲ្យលុយ និងជាស្រីដែលគេគ្រប់គ្នាអោបថើបបានតាមចិត្ត ហើយក៏ជាស្រីដែលគាត់រើសយកពីភក់ជ្រាំ»។

យ៉ាងណាមិញករណីដៀលប្រមាថមើលងាយ មើលថោក ពីសំណាក់លោក រស់ សុខា ទៅកាន់ស្ត្រីភេទជាប្រពន្ធខ្លួនឯងខាងលើនេះ កំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបញ្ចេញប្រតិកម្មខឹងសម្បា និងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពនិងទង្វើអសិលធម៌ និងមិនមានភាពទទួលខុសត្រូវក្នុងនាមជាប្តី។

ចំពោះជោគជ័យវាសនារបស់លោក រស់ សុខា ជាបុរសវ័យចំណាស់ ខាងលើរូបនេះ មហាជនជាច្រើនក៏កំពុងតែបន្តរង់ចាំមើលថាតើអាចរួចផុតពីការចោទប្រកាន់បានដែរឬយ៉ាងណានោះទេ៕

ដោយសុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299