បន្ទាប់ពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសមេ្តច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅមន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង ប្រទេសចិន អស់រយៈពេលជាង១ខែមក ទ្រង់ទាំងទ្វេនឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចហ្លួងម៉ែ តែងតែយាងទៅត្រួតពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងចំនួន២ដង ក្នុងរយៈពេល១ឆ្នាំ តាមការណាត់របស់ក្រុមគ្រូពេទ្យ៕