ខេត្តតាកែវ ៖ ក្មេងៗក្នុងមណ្ឌលកុមារកំព្រា ក្រុងដូនកែវ ខេត្តតាកែវ៥២នាក់ បានទទួលគ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ និងសម្ភារៈសិក្សា ពីសម្បុរស ហៅកាត់ថា LP10 ជនមកពីរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២៣។
តាមរយៈលោកវរៈសេនីយ៍ឯក អេង ប៉ជាក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងជាអនុប្រធានចលនាយុវជនក្រុមការងារ១៥៧ សាខាខេត្តតាកែវ បានគៀងគរសម្បុរសជនជាច្រើនរូបមកពីរាជធានីភ្នំពេញ ហៅកាត់ថា LP10 បានបរិច្ចាគ ធនធានផ្ទាល់ខ្លួនយកមកផ្តល់ជូនក្មេងៗក្នុងមណ្ឌលកុមារកំព្រារខេត្តតាកែវ។ លោក អេង ប៉ជាក ក្នុងនាមជាសមាជិកក្រុម LP10 មួយរូបដែរនោះ បានមានប្រសាសន៍ក្នុងឱកាសនោះថា ដោយមើលឃើញពីទុក្ខលំបាក របស់ក្មេងៗដែលកំពុងស្នាក់នៅក្នុងមណ្ឌល និងដើម្បីជួយសម្រាលការលំបាករបស់គណៈគ្រប់គ្រងមណ្ឌលមួយផ្នែកផងនោះ ទើបក្រុម LP10 ដែលមានលោកជាអ្នករស់នៅខេត្តតាកែវផ្ទាល់ផង ទើបសមាជិកក្រុម LP10 បានមកចែករំលែកក្តីស្រឡាញ់ និងនាំយកសម្ភារៈប្រើប្រាស់ និងសម្ភារៈហូបចុកមួយចំនួនធំ មកផ្តល់ជូនក្មេងៗ និងលោកគ្រូអ្នកគ្រូក្នុងមណ្ឌលកុមារកំព្រារខេត្តតាកែវ។ លោក អេង ប៉ជាក បញ្ជាក់ដែរថា សកម្មភាពមនុស្សធម៌ ក្រុម LP10 នេះ គឺគ្មានចលនាអ្វីផ្សេងនោះទេ ក្រៅពីចែករំលែកក្តីស្រឡាញ់ និងលើកទឹកចិត្តឲ្យក្មេងៗក្នុងមណ្ឌលមានក្តីសង្ឃឹមក្នុងជីវិត ខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះដឹងគ្រប់ៗគ្នា៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299