(ភ្នំពេញ ): ទូហ្គេមបាញ់ត្រី និងមានល្បែងស៊ីសងជាច្រើនមុខទៀតប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង មានទីតាំងស្ថិតនៅលើផ្សារ សុីធីម៉ល ជាន់ទី២ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ចាប់ផ្ដើមបើកដំណើរការវិញយ៉ាងរលូន ដោយមិនរំខានទៅដល់អាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌប្រាំពីរមករា នោះឡើយ។។គួររំលឹកថា ទីតាំងនេះកាលពីពេលកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ លិចមុខចេញមក បើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា។
ការបើកកន្លែងលេងហ្គេមបាញ់ត្រីនៅចំពីមុខអគារនៃសាលាដំបូងនេះ បានបង្ហាញពីការអស់ជំនឿរបស់ប្រជាពលរដ្ឋលើអាជ្ញាធរខណ្ឌដែលបង្ក្រាប ប្រៀបដូចគេគោះទឹកដើម្បីបង្អើលត្រី ខណៈល្បែងសុីសងទាំងនោះ នៅតែមានសមត្ថភាពបង្អួតភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលទៅរកទិញទំនិញនៅក្នុងផ្សារទំនើបស៊ីធីម៉ល។ហើយបើធ្វើដូច្នេះ តើការអនុវត្តលើគោលការណ៍ភូមិ-សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ចំណុចនេះហើយដែលនាំ កើតជាចម្ងល់ថា តើអាជ្ញាធរពាក់ព័ន្ធបានដឹង ឬុមានវិធានការទប់ស្កាត់មេបនល្បែងជើងខ្លាំងដែរឬទេ?ពាក់ពន្ធ័ការបើកកន្លែងលេងល្បែងស៊ីសងនេះយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។
ចំពោះករណីទីតាំងល្បែងស៊ីសងខាងលើនេះ បណ្ដាញសារព័ត៌មានពេញចិត្តមេឌា មិនអាចសុំការបំភ្លឺពីលោកនេត ស៊ីថុន អធិការខណ្ឌ ប្រាំពីរមករា បាននៅឡើយទេ ដោយទូរសព្ទចូលហើយ តែលោកបានឆ្លើយថាកំពុងតែជាប់ធ្វើសន្និបាតនៅសាលារាជធានីភ្នំពេញ។
បញ្ហាទាំងនេះហើយ ជាមូលហេតុទីតាំងល្បែងស៊ីសងខាងលើអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៌រកចំណូល។
ទោះជាយ៉ាងណាក៏ដោយ មហាជនស្នើ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕
ដោយ: សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299