សង្គម

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌច្បារអំពៅ បង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញ ក្នុងសង្កាត់ព្រែកប្រា!

រាជធានីភ្នំពេញ៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញ បង្កប់ក្នុងហាងលក់ដូរគ្មានស្លាកយីហោ ក្នុងភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេងមានទាំងល្បែងស៊ីសងប្រជល់មាន់ និងល្បែងផ្សេងទៀត យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។ ខណៈមានសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយ និងបានរាយការណ៍ជូនទៅដល់
អាជ្ញាធរក្នុងមូលដ្ឋាន ឲ្យជួយត្រួតពិនិត្យនិងទប់ស្កាត់ពីទីតាំងល្បែងស៊ីសងខាងលើនេះផងដែរ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បែរជាបណ្ដោយឱ្យមានបទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។ ពលរដ្ឋបានដាក់ការសង្ស័យ លោកម៉ៅ សឿត អធិការខណ្ឌ ប្រហែលត្រូវថ្នាំសណ្តំដេកលង់លក់អស់ហើយមើលទៅបានជាភ្លេចកាតព្វកិច្ចក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងល្មើសបទបញ្ជា ០០៦របស់អគ្គស្នងការនគរបាលជាតិ។

មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងរង់ចាំមើលថា តើ លោក ម៉ៅសឿត ហ៊ានបញ្ចេញស្នាដៃ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនដែរឬទេ?
ជៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលខណ្ឌច្បារអំពៅ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299