សមាគមអ្នកចិញ្ចឹមសត្វលេីកឡេីងថា ពលរដ្ឋអាចទទួលបានសាច់បានរាល់ថ្ងៃ ត្រូវជ្រើសរើសសាច់នៅស្រស់តែតម្លៃអាចថ្លៃជាងសាច់កក (សាច់ក្នុងស្រុក) ព្យាយាមទិញសាច់ពីអ្នកលក់ (ម៉ូយ) រួចហើយយកទៅបង្កក ហើយកាត់ជាដុំៗច្រកថង់បង្កក ពេលត្រូវធ្វើម្ហូបសូមយកសាច់ចេញពីកន្លែងកកទៅដាក់កន្លែងត្រជាក់ធម្មតាដើម្បីឲ្យសាច់នោះទន់ធម្មតាវិញ។
ការធ្វេីបែបនេះសាច់រក្សាគុណភាពបាន១០០% ដោយកុំយកសាច់កកទៅត្រាំទឹក ឫត្រាំទឹកក្តៅដើម្បីឲ្យទន់ ព្រោះធ្វើបែបនេះនាំឲ្យសាច់បាត់បង់គុណភាព និងអស់ប្រូតេអ៊ីនសំខាន់ៗ ហើយកុំយកសាច់ដែលនៅសល់បង្កកឡើងវិញ។
ប្រសិនបើប្រើសាច់កក ត្រូវព្យាយាមស្វែងរកសាច់នៅមានគុណភាព ហើយមិនអាចយកសាច់ទៅបង្កកឡើងវិញទេ ព្រោះប្រូតេអ៊ីនល្អបានបាត់បង់អស់ ។
បច្ចុប្បន្ននេះសាច់កកបានវាយលុកចូលទីប្រជុំជន ដូច្នេះអ្នកមានចំណូលមធ្យម និងអ្នកធូធាអាចប្រើសាច់កកច្រើនជាងអ្នកក្រ៕