សង្គម

ចាប់ពីថ្ងៃស្អែក កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពីសម្ពាធទាបខ្សោយ ធ្វើ​ឱ្យ​មានភ្លៀងធ្លាក់​នៅ​តំបន់​មួយ​ចំនួន

ក្រសួងធនធាន​ទឹក និង​ឧតុនិយម​បាន​ឱ្យដឹងថា ចាប់ពីថ្ងៃទី៨-១៤ ខែកុម្ភៈ​ កម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ​ ដែលធ្វើ​ឱ្យ​តំបន់ទំនាបកណ្តាល​សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C​ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយទៅតិចតួច។

តំបន់ខ្ពង់រាប​សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C។

តំបន់មាត់សមុទ្រ​សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C ក្នុងករណីបើមានភ្លៀងក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ៕