សង្គម

លោក ខៀវ សំផន ត្រូវបានផ្ទេរ ទៅកាន់ពន្ធនាគារខេត្តកណ្តាល

សហព្រះរាជអាជ្ញា ជា លាង និង Fergal Gaynor ចេញសេចក្តីប្រកាសអំពីការផ្ទេរ ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្ត​អនុវត្ត​ទោស​ជាប់ពន្ធនាគារអស់មួយជីវិត។ ការផ្ទេរនេះបានធ្វើ ឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំ​អនុវត្ត​ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃ ក្នុង។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែល​មានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែល​ត្រូវបានសម្រេច​ឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារ​តាមច្បាប់​កំណត់។

អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ ​ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូន​សហ​ព្រះរាជអាជ្ញា។ អនុវត្តតាម​កាតព្វកិច្ច​របស់​ប្រ ទេស​កម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ច​សហការជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផ ន មានលក្ខណៈ​សមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។ ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់​ធានាពី​អគ្គ នាយកដ្ឋាន​ពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តា ល​ជាច្រើនលើក​ច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុង នោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ។

ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្ស កុម្មុយនីស្តកម្ពុជា (“ប.ក.ក”) ឬ “របបខ្មែរក្រហម” និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទី​លេចធ្លោ​ជាងគេ ក្នុងមុខនាទី​ជាគណៈប្រធានរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ដែ ល ត្រូវបានចាត់ទុកថា ជាមេដឹកនាំជាន់ខ្ពស់នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោ មសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ឡើងក្នុងរបបខ្មែរក្រហម។ ក្រោយ​ការ​ស៊ើប​អង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បាន សម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋដែលបានប្រព្រឹ ត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវ បានបំបែកជាពីរការជំនុំជម្រះពីរដោយឡែក​ពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រ មកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេច​ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទ ឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេង ៗទៀត ដែលត្រូវ​បាន​ប្រព្រឹត្ត​ក្នុង​អំឡុង​ពេល​ការ​ជម្លៀស​ប្រជាជន​ស៊ីវិល​ដោយ​បង្ខំចេញ​ពី​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត។ ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរប ស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការ​បណ្តឹង​សាទុក្ខ ទោស​ជាប់ពន្ធនាគារ អស់មួយ​ជីវិត​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​សម្រេច​តម្កល់កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេច​ឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័ យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញា ទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជា ទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈការ ធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។ ជនជាប់ចោទ​ទាំង​ពីរ ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិតនៅក្នុងការជំនុំជម្រះវគ្គ​ទី​ពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទា ទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ (នួន ជា បានទទួលមរណភាពនៅ ក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់)។

មេដឹកនាំបក្សកុម្មុយនិស្តកម្ពុជា រួមទាំង ខៀវ សំផន បានហាមឃាត់ការគោរពប្រតិប ត្តិគ្រប់សាសនា ជម្លៀសទីក្រុង និងទីប្រជុំជននៅក្នុងប្រទេសកម្ពុជា ហើយបានប្រែក្លាយប្រ ជាជនជាទាសករ លុបបំបាត់លុយ និងទីផ្សារ និងប្រមូលប្រជាជនបញ្ចូលគ្នានៅតាម សហ ករណ៍ដោយបង្ខំ។ របបនេះបានបំបែកបំបាក់គ្រួសារ ដោយមិនឱ្យរស់នៅជួបជុំគ្នា ការបង្ខំ ឱ្យរៀបអាពាហ៍ និងរួមរស់ជាមួយគ្នាក្រោមការគំរាមកំហែងនៃការសងសឹក។ របប​នេះ​បាន​សម្លាប់​មនុស្ស​រាប់លាន​នាក់តាម​អំពើចិត្តដែល​ជា​ពលរដ្ឋ​ស្លូតត្រង់។ នៅក្នុងការខិតខំលាក់់ កំបាំងដើម្បីបង្កើតជាប្រព័ន្ធកសិកម្ម របបនេះ​បានបង្ខំមនុស្សរាប់លាននាក់ធ្វើស្រែចំការ និង លើកទំនប់ ជីកប្រព័ន្ធធារាសាស្រ្តដោយពុំបានគិតគូរឱ្យបាន​ហ្មតចត់។ ប្រជាជនកម្ពុជាភាគ ច្រើនស្គមស្គាំង និងពុំទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ដ និងថ្នាំសង្កូវត្រឹមត្រូវ ហើយប្រជាជន រាប់សែននាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងការបាក់កម្លាំង។

​ ការជំនុំជម្រះលើសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន បានធ្វើការវិន្និច្ឆ័ យ​យ៉ាង​យុត្តិធម៌ និងហ្មតចត់ចំពោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ពួកគេ ដែលបានបង្កឱ្យ​ប្រជាជន​កម្ពុជា​រាប់លាននាក់រងទុក្ខវេទនា។ ការជនុំជម្រះ​​នេះ​បានធ្វើឡើងរយៈពេល​ជាង ៥០ ០ថ្ងៃ ដោយបូក​បញ្ចូលទាំង​ដំណាក់ការជំនុំ​ជម្រះនៅសាលាដំបូង ​និង​ដំណើរ​ការ​បណ្តឹង​សាទុ ក្ខ និងបានស្តាប់​សក្ខីកម្ម​សាក្សី ដើម​បណ្តឹង​រដ្ឋប្បវេណី និង​អ្នក​ជំនាញ​ចំនួន២៨០នាក់​។ ជនរង គ្រោះជាច្រើនមានឱកាសតទល់ជាមួយ​ ជនជាប់ចោទទាំងពីរនាក់ក្នុងអំឡុងពេលដំណើរការ ជំនុំជម្រះ ហើយរាប់ពាន់នាក់ទៀតអាចចូលរួមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងបាន រៀបរាប់រឿងរ៉ាវរបស់ពួកគេ។ ប្រជាជនកម្ពុជាចំនួនជាង ២០ម៉ឺននាក់បានចូលរួមសវនាការ ជំនុំជម្រះនៅសាលាដំបូងដោយផ្ទាល់ និងបានឃើញ និងស្តាប់សក្ខីកម្ម របស់ជនរងគ្រោះ ជនដៃដល់ និងអ្នកជំនាញអំពីព្រឹត្តិការណ៍ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា។

ការជំនុំជម្រះលើសំណុំរឿង ០០២ តំណាងនូវការផ្តន្ទាទោសលើ របបឃោរឃៅបំផុ តមួយនេះ បន្ទាប់ពីការកាត់ក្តីមេដឹកនាំណាហ្ស៊ីនៅតុលាការនូរ៉មប៊ឺក(ប្រទេសអាល្លឺម៉ង់)នៅ ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរ។ដំណើរការនីតិវិធីនេះបាននាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់។ ការជំនុំ​ជម្រះក្តីនេះ បានរួមចំណែកយ៉ាងធំធេងដ ល់ដំណើរការរក្សាភស្តុតាងនៃ អំពើឃោរ ឃៅយង់ឃ្នង ដែលបានប្រព្រឹត្តឡើងដោយមេដឹ ក នាំខ្មែរក្រហម និងបានធ្វើឱ្យសាធារណជន យ ល់ដឹងអំពីរបៀបដែលសម័យសោកនាដកម្ម នោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបានកើតឡើង៕