សង្គម

អភិបាលស្រុកអង្គរបុរីផ្អឹបបណ្ដឹងពលរដ្ឋទុលចោលដោយគ្មានចំណាត់ការ

តាកែវ ៖ យោងតាមពាក្យបណ្ដឹង១ច្បាប់របស់ប្រជាពលរដ្ឋរស់នៅភូមិទួលសាំង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានអោយដឹងថាពួកគាត់បានដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃទី១១ខែមករាឆ្នាំ២០២៣រហូតមកទល់ពេលនេះអភិបាលស្រុកអង្គរបុរីនៅមិនមានចំណាត់ការអោយពួកគាត់នោះទេរហូតពួកគាត់ទៅសុំដកពាក្យពណ្ដឹងវិញដើម្បីបន្តទៅប្ដឹងនៅសាលាខេត្តតាកែវវិញម្ដង។

គួរបញ្ជាក់ថា កាលពីពេលកន្លងមកនេះមានករណីមួយបានកើតឡើង៖ បុរសម្នាក់រស់នៅស្រុកអង្គរបូរី និងបក្ខពួកមួយក្រុមមិនស្គាល់អត្តសញ្ញាណ ដែលតាំងខ្លួនជាខ្សែឧបនាយករដ្ឋមន្ត្រី បាននាំគ្នាទៅ រុះរើម៉ាស៊ីស្ថានីយ៍បូមទឹក ប្រជាពលរដ្ឋដែលកំពុងបម្រើការស្រោចស្រពស្រូវប្រាំងរាប់សិបហិចតា ស្ថិតនៅភូមិទួលសាំង ក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានម្ចាស់ស្ថានីយ៍ដាក់ពាក្យប្តឹងទៅកងរាជអាវុធហត្ថខេត្តតាកែវ ក្នុងបទបំផ្លិចបំផ្លាញដោយចេតនា ទ្រព្យសម្បត្តិអ្នកដទៃ។

បុគ្គលឈ្មោះ ផាន់ ដា និងបក្ខពួកមួយក្រុមមិនស្គាល់អត្តសញ្ញាណតាំងខ្លួនជាខ្សែអ្នកធំ ខ្សែឧបនាយករដ្ឋមន្ត្រី បានទៅគំរាមកំហែង ម្ចាស់ស្ថានីយ៍បូមទឹក និងបានរុះរើបំផ្លិចបំផ្លាញម៉ាស៊ីនប៉ូបទឹកចេញ យកម៉ាស៊ីនខ្លួនទៅដាក់ជុំនួសវិញ ត្រូវបានប្រជាពលរដ្ឋដាក់ពាក្យប្តឹងទៅកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវបុគ្គលមួយក្រុមខាងលើយកមកសួរនាំ។ ពលរដ្ឋបានបង្ហើបថា ឈ្មោះ ផាន់ ដា កាន់លិខិតមួយច្បាប់ ដែលមានចុះហត្ថលេខា ដោយលោក មេឃុំអង្គរបូរី និងលោក រស់ ប៊ុនធឿន ចៅហ្វាស្រុកអង្គរបូរី ទៅគម្រាមកំហែងពួកគាត់ ឲ្យរើម៉ាស៊ីបូមទឹកចេញទាំងដែលកំពុងបូមទឹកដាក់ស្រែសុខៗ។ ដោយឡែងមានប្រភពផ្សេងមួយបញ្ជាក់ថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី បានទទួលលុយពីឈ្មោះ ផាន់ ដា មិនតិចពាន់ដុល្លានោះទេក្នុងរឿងនេះ។ ក្រោយផ្ទុះរឿងរុះរើម៉ាស៊ីនប៉ូមទឹកដាក់ស្រែប្រជាពលរដ្ឋនេះ ងាកមកមើលមន្ទីរជំនាញពាក់ព័ន្ធ មានលោក ញ៉ឹម ស៊្រន ប្រធានមន្ទីរកសិកម្ម និង លោក ប៉ុន ហ៊ួ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមវិញ សំងំយកសុខរៀងៗខ្លួន ដោយមិនមានវិធានការណ៍ដោះស្រាយសោះ សូម្បីទៅអើតមើលក៏មិនទៅក្បែរផង។ ក្រុមប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងស្ថានីយ៍ខាងលើ សុំសំណូមពទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវមេត្តាមានវិធានការណ៍ដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ផង ពិសេសសុំពិនិត្យមើលការងារ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី។

សូមរំឮកផងដែរថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលគេមើលឃើញថា ចូលចិត្តដើរច្រៀងខារ៉ាអូខេ ផឹកស៊ី សឹងតែរាល់ថ្ងៃកំពុងបង្កើតរឿងអាស្រូវពេញស្រុក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកាយថ្មភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រលក់ បញ្ជាមន្ត្រីក្រោមឳវាទចុះទៅវាស់វែងដីមានទំនាស់តាមភាគីម្ខាងបញ្ជាទាំងទទឹងទិសខុសទៅនិងនីតិវិធីទៀត លើសពីនេះ កាលពីប៉ុន្មានថ្ងៃមុននេះ បានដឹកនាំមន្ត្រីទាំងប្រុស ទាំងស្រី ក្នុងសាលាស្រុកចូលច្រៀងខារ៉ាអូខេទាំងថ្ងៃក្នុងម៉ោងធ្វើការទៀតផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732)061881299