សង្គម

ចាប់ពី​ថ្ងៃទី​១-៧ ខែកុម្ភៈ កម្ពុជាអាចមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​ខ្សោយ​ទៅ​មធ្យម​ដោយ​អន្លើៗ

ក្នុងសេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១-៧ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា នឹងបន្ត​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ (​ចិន​) និង​ខ្យល់មូសុង​ឦ​សាន្ត ដែល​នឹង​ថមថយ​ឥទ្ធិពល មក​ត្រឹម​កម្រិត​ខ្សោយ​។

ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៥ °C

* អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​ដោយ​អន្លើ​។​

២៖ តំបន់​ខ្ពង់រាប​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C

* អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​មធ្យម​ដោយ​អន្លើ ។​

៣៖​តំបន់​មាត់សមុទ្រ​

* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C

* សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C

* អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ខ្សោយ​៕​