សង្គម

ក្រុមថៅកែល្បែង កំពុងផ្គើនបទបញ្ជារាជរដ្ឋាភិបាល ហ៊ានបង្កើតល្បែងអនឡាញ តាមឡែបថប ក្នុងស្រុកទ្រាំង សារជាថ្មី!ខណៈអធិការស្រុកទ្រាំង ប្រើសំដីពាលមកកាន់អ្នកសារព័ត៌មាន!!

ខេត្តតេាកែវ ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទពិសេស ល្បែងតាមប្រព័ន្ធ អនឡាញនៅទូទាំង ប្រទេសកន្លងមកនោះ ងាកមកមើលខេត្តតាកែវវិញ ពិសេសក្នុងស្រុកទ្រាំងតែម្តង គឺកំពុងដំណើរការលេងភ្នាល់ រាល់ថ្ងៃ តាមទីតាំងជាច្រើននៅលើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ផ្ទុយ ពី គោលនយោបាយ ភូមិ – ឃុំ មាន សុវត្ថិភាព របស់ រាជ រដ្ឋាភិបាលដែលបានដាក់ចេញ ។

យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

មិនបាត់នោះទេ កំពុងតែរីកដដុះដាលខ្លាំងណាស់ក្នុង ស្រុកទ្រាំង ខេត្តតាកែវ នូវវង់ល្បែងស៊ីសង ដូចជាឡូតូអនឡាញ និង ជល់មាន់ អនឡាញ ដែលដើមឡើយ ដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះ លេចចេញល្បែងភ្នាល់ទាំងនេះ លើ អាយ ផេ ត និង ឡែ ប ថប តូច ៗ ទៅ វិញ ។

ជាក់ស្ដែងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្រុមការងារសារព័ត៌មានពេញចិត្តមេឌា បានចុះផ្តិតយករូបភាព ចំពោះទីតាំងកំពុងតែដំណើរការលេងល្បែង ស្រែកហូរកញ្ជ្រៀវសប្បាយក្នុងការលេងល្បែងភ្នាល់ដាក់ប្រាក់ទាំងនេះ ស្ថិតនៅភូមិល្វេ ឃុំប្រាំបីមុំ និងភូមិគរ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ប៉ុន្តែអ្វីដែលចម្លែកបំផុត សំឡេងហូរកញ្ជ្រៀវសើចក្អាកក្អាយ ចេញពីទីតាំងល្បែងស៊ីសងភ្នាល់ដាក់ប្រាក់ទាំងនេះមិនបានរំខានដល់ត្រចៀករបស់អាជ្ញាធរមូលដ្ឋាននោះឡើយ។

ចំពោះករណីល្បែងស៊ីសងខាងលើនេះ លោកឃុត ភិន បានឆ្លើយតបមកកាន់អង្គភាពសារព័ត៌មានពេញចិត្តមេឌា ដោយ មិនពេញចិត្ត នៅពេលដែលអ្នកសារព័ត៌មាន រាយការណ៍ជូន បែរជាលោកឃុត ភិន ប្រាប់ដល់អ្នកសារព័ត៌មានថា សូមចូលមកអធិការស្រុកទាំងអស់គ្នា ដើម្បីចុះពិនិត្យទៅដល់ទីតាំងទាំងនោះ លោកស្ដីឱ្យអ្នកសារព័ត៌មានថា កុំចេះតែនិយាយគ្មានការពិត។

បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។

ពលរដ្ឋក្នុងស្រុកទ្រាំង ជាពិសេសប្រជាពលរដ្ឋក្នុងឃុំប្រាំបីមុំនិងឃុំអង្គខ្នុរ ស្នើសុំលោកឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ
សុំមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងភូមឃុំខាងលើនេះផង៕

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299