តាកែវ៖ តាមប្រភពច្បាស់ការបានអោយដឹងថាលោកងោល សុខេង អធិការរងស្រុកសំរោង ទទួលផែនអក្សរសម្ងាត់ចូលធ្វើការតែថ្ងៃចន្ទ័១ថ្ងៃទេក្រៅពីថ្ងៃចន្ទ័គាត់ដើរបាញ់មេអាប៉ោងតាមវង់ល្បែងនាៗពេញខេត្តតាកែវ។
ប្រភពដដែលបានអោយដឹងទៀតថាមូលហេតុដែលលោកអធិការរងរូបនេះដើរបាញ់អាប៉ោងបានតាមអំពើចិត្តព្រោះបុក្គលរូបនេះបានអោយលុយទៅលោក ភី ឆុន អធិការស្រុកសំរោង ទើបបានជាលោកអធិការរង រូបនេះហ៊ានដើរបាញ់មេអាប៉ោងតាមវង់ល្បែងបានតាមអំពើចិត្ត។
ជាក់ស្តែងកាលពីពេលថ្មីៗនេះពលរដ្ឋបានថតជាប់រូបលោកងោល សុខេង អធិការងកំពុងអង្គុយបាញ់មេអាប៉ោងនិងសុីសងលុយរាប់សិបលានរៀលនៅស្រុកបាទី។
ជុំវិញករណីខាងលើលោក ភី ឆុន អធិការនគរបាលស្រុកសំរោងបានអោយដឹងថាលោកអត់បានដឹងទេរឿងនឹងព្រោះជារឿងផ្ទាល់ខ្លូនរបស់បុក្គល។
ពលរដ្ឋសំណូមពរលោកឈៀង ផាន់ណារ៉ាស្នងការនគរបាលខេត្តតាកែវមេត្តាជួយត្រួតពិនិត្យមើលលោកអធិការរងមេអាប៉ោងរូបនេះផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299