ក្នុងរយៈពេលបីថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន វៀតណាម មានអគ្គិភ័យឆាប់ឆេះនៅទូទាំងប្រទេសមានចំនួន ៨ករណីដែលរួមមាន៖ រាជធានីភ្នំពេញមានចំនួន ២ករណី, បាត់ដំបង ២ករណី, ត្បូងឃ្មំ ១ករណី, កំពង់ចាម ១ករណី, សៀមរាប ១ករណី និងកំពង់ធំ ១ករណី ។
ទី១ រាជធានីភ្នំពេញ ករណីទី១-បានកើតទ្បើងឡើងនៅចំណុច ផ្ទះលេខ C១០-C១២ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំងឈ្មោះ Chang guanbin ភេទ ប្រុស អាយុ ៥២ ឆាំ្ន ជនជាតិចិន មុខរបរ ម្ចាស់ក្រុមហ៊ុន មូលហេតុ បណ្តាលមកពី ដុតធូកសែនបង្ករជាអគ្គីភ័យ ឆេះខូចខាតហឹងកុងម៉ា ម៉ាសុីនត្រជាក់កៅអីតុ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។ ករណីទី២ កើតឡើងនៅចំណុច ផ្ទះលេខG០៤ ផ្លូវលំ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ទី២ បាត់ដំបង ករណីទី១-កើតឡើងវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ក្រុមទី១១ ភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យឆេះផ្ទះទាំងស្រុងចំនួន ០១ខ្នង មានទំហំ ០៨×០៩ មែត្រ សង់ពីឈើប្រក់ស័ង្កសីជញ្ជាំងឈើ ម្ចាស់ផ្ទះឈ្មោះ ហេង វិច ភេទ ស្រី អាយុ ៧២ ឆ្នាំ មូលហេតុ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង សម្ភារៈខូចខាត ផ្ទះបាយ ទូដាក់សំលៀកបំពាក់ ០៤ទូ គ្រែ ០២ និងក្តាងឿ ០១ លុយចំនួន ០៣ លានរៀល ខ្សែកផ្លាទីនចំនួន ៥ជី។ ករណីទី២-កើតឡើងនៅវេលាម៉ោង ០៥:៣០ ព្រឹក នាទី ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ ក្រុមទី៣០ ភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សម្ភារៈ ខូចខាតគិតជាទឹកប្រាក់អស់ប្រហែល ៣០០០ដុល្លា មូលហេតុ ស្ថិតក្នុងការស្រាវជ្រាវបន្ត។
ទី៣ ខេត្តត្បូងឃ្មុំ កើតឡើងនៅវេលាម៉េាង ១៩:២០ នាទីយប់ នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ នៅចំណុចជួរម៉ាត់ទន្លេ ភូមិទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បណ្តាលអោយខូចខាតផ្ទះមួយខ្នងដំបូលស័ង្កសី ជញ្ជាំងក្តាទាំងស្រុង និងពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ ម្ចាស់ផ្ទះ ឈ្មោះ ទលល័ស ស្រៃណុប ភេទ ស្រី អាយុ ៧២ ឆ្នាំ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ទី៤ខេត្តកំពង់ចាម កើតឡើងនៅភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលអោយឈ្នះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងរួមមាន៖ ទី១. ផ្ទះឈ្មោះ គុជ ខា ភេទ ប្រុស អាយុ ៦៤ ឆ្នាំ សម្ភារះខូចខាតមានប្រាក់ចំនួន ១០០០ ដុល្លារ ម៉ាស៊ីនច្រូតស្រូវខ្នាតតូចចំនួន ០១ គ្រឿង គោយន្តកន្ត្រៃ ០១ គ្រឿង ម៉ាស៊ីនម៉ាស៊ូត ០១ គ្រឿង ម៉ាស៊ីនសាំង ០៤ គ្រឿង គ្រឿងឈើ ០៥ ម៉ែត្រគូប និងសម្ភារះផ្សេងៗទៀត។ ទី២. ផ្ទះឈ្មោះ ចន ណុល ភេទ ស្រី អាយុ ៧២ ឆ្នាំ ខូចខាតទាំងស្រុង អស់ប្រាក់ ០២ ចំនួនលានរៀល ទូរទឹកកក ០១ គ្រឿង ទូរឈើ ០៤ គ្រឿង គ្រែជើងគ្រុឌ ០២ សម្ភារះផ្ទះបាយ និងសំលៀកបំពាក់មួយចំនួន ។ ទី៣. ផ្ទះឈ្មោះ យ៉ុង វ៉ុន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ខូចខាតទាំងស្រុង អស់ប្រាក់ដុល្លារចំនួន ២០០០ ដុល្លារ ទូរឈើ ០៣ គ្រែឈើ ០១តុបេង ០១ កៅអីតុកតា ១៥ គ្រាប់ សាឡុង ០១ ឈុត ។ មូលហេតុ បណ្តាលមកពីភ្លើងចង្ក្រានមកពីផ្ទះទី១។
ទី៥ ខេត្តសៀមរាប កើតឡើងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ករណីអគ្គីភ័យឆេះស្ថានីយប្រេងឥន្ធនៈដែលស្ថិតនៅចំណុច ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់ទីតាំងឈ្មោះម៉ៃ ចាន់ណា ភេទ ស្រី អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ ។សម្ភារៈឆេះអស់ប្រេងសាំងចំនួន ៤០០ លីត្រនិងសម្ភារៈកន្លែងលក់ដូរមួយចំនួន។មូលហេតុ បណ្តាលមកពីរថយន្តរបស់ក្រុមហ៊ុនសាំងតេលា បានមកធ្វេីការចាក់បញ្ចូលឥន្ធនៈក្នុងស៊ីតែនបណ្តាលអោយមានការឆ្លងឆាបឆេះជាអណ្តាតភ្លេីងតែម្តង ។
នឹងទី៦ ខេត្តកំពង់ធំ កើតទ្បើងនៅវេលាម៉ោង ០៩:៤០ នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅភូមិត្រល់ ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងរួមមានឈ្មោះ ៖ទី១. ម្ចាស់ផ្ទះឈ្មោះ បួយ គឹមផា ភេទ ប្រុស អាយុ ៦០ ឆ្នាំ ឆេះអស់ទាំងស្រុង សម្ភារៈខូចខាត ហង្សតេចំនួន ០២ គ្រឿង ទូរចំនួន ០៣ គ្រឿង តុចំនួន ០៤ ក្រែចំនួន ០២ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ ទី២. ម្ចាស់ផ្ទះឈ្មោះ យ៉េង អឿ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ សម្ភារៈខូចខាត់ ម៉ូតូចំនួន ០១ គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ ទី៣. ម្ចាស់ផ្ទះឈ្មោះ ណែ សុខហេង ភេទ ប្រុស អាយុ ៥៣ឆ្នាំឆេះផ្ទះធ្វើអំពីថ្មដំបូលប្រក់ក្បឿងខូចខាតសម្ភារៈរួមមានឆេះដំបូលខាងលើអស់៣០%។ មូលហេតុមកពីពីឆ្លងចរន្តអគ្គិសនី៕