សង្គម

ថ្ងៃចូលឆ្នាំចិនទី២ បាត់បង់ជីវិតប្រាំនាក់ និង៣៣នាក់របួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរារណ៍

មនុស្ស​​ចំនួន​ប្រាំ​នាក់បានបាត់បង់ជីវិត,២៦នាក់ផ្សេងទៀតរបួសធ្ងន់​​(​ស្រី​៦​នាក់​)និងប្រាំពីរនាក់ផ្សេងទៀត​របួសស្រាល​​(​ស្រី​១​នាក់​)​ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែមករា​ ម្សិលមិញ។

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​ទី​២២​ ខែមករា​នេះ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​៣៨​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​២០​លើក​ ។

ដោយឡែកគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២១​ខែមករាដែលជាថ្ងៃបុណ្យចូលឆ្នាំចិនទី១​វិញបណ្តាល​ឱ្យ ​មនុស្ស​ស្លាប់​ចំនួន​បី​នាក់​(​ស្រី​១​នាក់​)​ ,របួសធ្ងន់​ចំនួន​ ១០​នាក់​(​ស្រី​២​នាក់​)​និង របួសស្រាល​ចំនួន​បួន​នាក់​(​ស្រី​១​នាក់​)​ ​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ប្រាំ​លើក​៕