មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានជូនដំណឹងកាលពីថ្ងៃម្សិលមិញថា ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ធ្វើឲ្យជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្តឹង និងព្រែកមួយចំនួន មន្ទីរសាធារណការសម្រេចបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ និងផ្លូវខេត្តលេខ១កាដេ៩ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ។
បើតាមមន្ទីរសាធារណការខេត្តកណ្តាល ការផ្អាកនេះ គឺធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
យ៉ាងណាក៏ដោយ ចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន គឺអាចធ្វើចរាចរណ៍បានជាធម្មតា៕