សង្គម

អ្នករស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតសូមប្រុងប្រយ័ត្ន ! អាជ្ញាធរខេត្តកំពង់ស្ពឺនឹងបើកទ្វារទឹកដើម្បីរំដោះទឹកចេញ

រដ្ឋបាលខេត្តកំពង់ស្ពឺ​បានឲ្យដឹងថា ដោយមានទឹកភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនៅផ្នែកខាងលើធ្វើឲ្យកម្រិតកំពស់ទឹក នៃទ្វារលាំងជ្រៃ ស្ថិតនៅឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតម្រូវឲ្យអាជ្ញាធរបើកទ្វារទឹកចំនួន ៤ ជាបណ្តោះអាសន្ន ដើម្បីរំដោះទឹកចេញ។

ផ្អែកតាមស្ថានភាពនេះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត មេត្តាបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយត្រូវរៀបចំទុកសម្ភារសំខាន់ៗនៅទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ជាពិសេសមនុស្សចាស់ជរា កុមារតូចៗ ត្រូវប្រញាប់ រួសរាន់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានមុនគេ។ ជាមួយគ្នានេះសូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះ ខ្សែភ្លើងអគ្គិសនីដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕