កណ្តាល៖ ក្រោយពីមានពាក្យចចាមអារាមថា ស្ថានីយ៍ផលិតទឹកស្អាត ស្វាយរមៀត នឹងបិតការផ្គត់ផ្គង់សេវាទឹកស្អាត នៅក្នុងឃុំព្រះប្រសប់ រយះពេល ២ខែ ដោយសារការសាងសង់ផ្លូវដាក់លូនោះ លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលថា «មិនពិតប្រាកដនោះទេ»។
លោក ចេង ឌីណា បានបន្តថា កន្លងមក រដ្ឋបាលស្រុកខ្សាច់កណ្តាលធ្លាប់បានជូនដំណឹងស្តីពី មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងបើកការដ្ឋានជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៧០បេ ស្ថិតក្នុងឃុំព្រះប្រសប់ និងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជាមួយគ្នានោះ លោកអភិបាលស្រុកបានចាត់ឲ្យក្រុមការងារស្រុក សហការជាមួយស្ថានីយ៍ផលិតទឹកស្អាត ស្វាយរមៀត ដើម្បីធ្វើការបកស្រាយនូវពាក្យចចាមអារាមថា ស្ថានីយ៍ផលិតទឹកស្អាត ស្វាយរមៀត នឹងបិតការផ្គត់ផ្គង់សេវាទឹកស្អាត នៅក្នុងឃុំព្រះប្រសប់ រយះពេល ២ខែ ដោយសារការសាងសង់ផ្លូវដាក់លូនោះ។
លោក ចេង ឌីណា បានបញ្ជាក់ថា ការសាងសង់ផ្លូវ កាយដាក់លូនោះ ពិតជាអាចនឹងប៉ះពាល់ដល់បណ្តាញទុយោទឹកស្អាតមែន ប៉ុន្តែស្ថានីយ៏ទឹកស្អាតនឹងដាក់បុគ្គលិកជំនាញតាមមើលបណ្តាញទុយោទឹកស្អាតក្នុងអំឡុងពេលគ្រឿងចក្រកាយដាក់លូ ហើយនឹងស្នើសុំអោយមន្ទីសាធារណ:ការណ៏ និងដឹកជញ្ជូន មានការសហការណ៏គ្នាផងដែរ។
លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលក៏សូមការយោគយល់និងអធ្យាស្រ័យពីទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋទាំងអស់ និងសូមជ្រាបជាពត៌មាន និងសូមជួយផ្សព្វផ្សាយបន្ត៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299