កណ្តាល៖ បែកធ្លាយរឿងលោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលយកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ និងបានកិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះទេ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានបញ្ជាឲ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ លោក ពៅ សោមាណាក់ បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា នាល្ងាចថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣នេះថា រឿងរ៉ាវទាំងអស់គឺមិនពិតនោះទេ លោកបានបញ្ជាក់ថា រឿងនេះគឺជាការយល់ច្រឡំ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299