សង្គម

ពលរដ្ឋថាល្បែងសុីសងជល់មាន់រីកដូចផ្សិតក្នុងភូមិព្រែកថ្មីសង្ស័យជាឆ្លាំងបាយ លោក ម៉ៅ សុីវន មេប៉ុស្តិ៍ព្រែកថ្មី ?

រាជធានីភ្នំពេញ÷ ពលរដ្ឋក្នុងមូលដ្ឋាន សង្កាត់ព្រែកថ្មី កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណះពេលដែលមានល្បែងសុីសងជល់មាន់រីកដូចផ្សិត ក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បែរជាលោក មេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់ មិនយកចិត្តទុកដាក់ក្នុងការចុះពិនិត្យទីតាំងជល់មាន់ ជាច្រើនកន្លែងក្នុង ភូមិព្រែកថ្មីនៅតែបណ្តែតបណ្តោយ អោយមានការលេងល្បែងដោយសេរីទៅវិញ?

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថាគណៈពេលដែលលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅមមាញឹកក្នុងការដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាច់ណាត់មិនឱ្យមានល្បែងស៊ីសងក្នុងមូលដ្ឋាន បែរជាលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់សប្បាយក្នុងការបណ្ដែតបណ្ដោយឲ្យក្រុមញៀនល្បែងទាំងនោះនាំក៏គ្នាលេងល្បែងសុីសង យ៉ាងអនាធិបតេយ្យដោយមិនមានការបង្ក្រាបទាល់តែសោះ ពលរដ្ឋដាក់ការសង្ស័យថាប្រហែលជាមានការទទួលលាបសក្ការៈពីក្រុមអ្នកមានល្បែងទាំងនោះហើយបានជាអាជ្ញាធរក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីមិនមានវិធានការណាទប់ស្កាត់ល្បែងសុីសងឬខ្លាចបាត់ផលប្រយោជន៍ដែលជាឆ្នាំងបាយមិនអាចខ្វះបានទុកចិញ្ចឹម។

ពលរដ្ឋជាច្រើនបានលួចប្រាប់ សារព័ត៌មានពេញចិត្តមេធា ជារឿយៗអោយដឹងថា៖នៅក្នុងមូលដ្ឋានពួកគាត់កំពុងតែអសន្តិសុខ ដោយសារតែក្រុមអ្នកញៀណល្បែងទាំងនោះកំពុងតែប្រមូលផ្តុំគ្នាលេង គ្រប់ទីកន្លែងនៅក្នុងសង្កាត់ព្រែកថ្មីជាពិសេសក្រោយ{វត្តអម្ពូវ័នហៅវត្តព្រែកថ្មី}តែម្តងនិងទីតាំងមួយចំនួនដូចជានៅ(ស្ពានអ្នកតាវាំង)រាល់ថ្ងៃតែម្តងចំពោះថ្ងៃសៅរ៍និងអាទិត្យជល់គូពិសេសដាក់លុយរាប់លានរៀលក្នុង(១គូ)កត្តាទាំងនេះហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិព្រែកថ្មី ក៏ដូចសង្កាត់ព្រែកថ្មី អស់ជំនឿទៅលើលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ម្នាក់កំពុងតែអសមត្ថភាពក្នុងពេលទទួលព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ ខណៈពេលប្រជាពលរដ្ឋរាយការថាមានល្បែងសុីសងបែរជាលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍នេះមិនសកម្មយកចិត្តទុកដាក់ដោយយកលេសរវល់នេះរវល់នោះជាច្រើនដងច្រើនសារទើបធ្វើឲ្យពលរដ្ឋក្នុងមូលដ្ឋានមិនពេញចិត្ត និងទង្វើអសកម្មក្នុងការដឹកនាំកម្លាំងរបស់ខ្លួន និងជាសមត្ថកិច្ចដែលជាតួអង្គដ៏សំខាន់ណាស់នៅក្នុងមូលដ្ឋានដើម្បីជូនដំណឹងទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួនរាល់សកម្មភាពទាំងឡាយណាដែលខុសច្បាប់បែរជានាំគ្នារក្សាភាព ស្ងៀមស្ងាត់សំងំស្ងៀមបិទបាំងទៅដល់លោកអធិការខណ្ឌច្បារអំពៅទៅវិញ។

ទង្វើអសកម្មរបស់លោកមេប៉ុស្តិ៍អនុប៉ុស្តិ៍ បែបនេះហើយពលរដ្ឋក្នុងមូលដ្ឋានស្នើសុំលោក ម៉ៅសឿត អធិការខណ្ឌច្បារអំពៅមេត្តាជួយដោះក្អែរដល់មន្ត្រីជំនាញរបស់លោកទាំងពីរនាក់នេះផងកំពុងតែខ្ជិលច្រអូសក្នុងការទទួលព័ត៌មានពីប្រជាពលរដ្ឋ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299