សង្គម

កម្ពុជាបន្ត​ទទួលរង​ឥទ្ធិពល​ពីទ្រនុងនៃសម្ពាធខ្ពស់ អាកាសធាតុ​អាចធ្លាក់ដល់​១៦អង្សា

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធាន​ទឹក និង​ឧតុនិយម បាន​ឱ្យដឹងថា នៅ​ក្នុង​មួយសប្តាហ៍​ខាងមុខ​នេះ ប្រទេស​កម្ពុជា​បន្ត​ទទួល​ឥទ្ធិពល​ពីទ្រនុង​ នៃសម្ពាធខ្ពស់ (ចិន) និង​ខ្យល់មូសុងឥសាន្ត​ក្នុង​កម្រិតមធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើ​ឱ្យ​ ​តំបន់​ទំនាប​កណ្តាល​សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៨-២០°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។​

តំបន់​ខ្ពង់រាប​ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៨ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ C អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​បង្គួរ​។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សីតុណ្ហភាព​អប្បបរមា មាន​ក្នុង​រង្វង់ ១៧-១៨ °C ។​

តំបន់​មាត់សមុទ្រ​ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២១ °C សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C អាកាសធាតុ​ចុះ​ត្រជាក់​ក្នុង​កម្រិត​មធ្យម​៕