រាជធានីភ្នំពេញ៖ ទីតាំងបនល្បែង ជល់មាន់តាមអនឡាញបង្កប់ក្នុងហាងកាហ្វេ (នីកា កាហ្វេ)ស្ថិតនៅ ជិតផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល។ កំពុងបើកដំណើរការយ៉ាងរំភើយ ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេងមានទាំងល្បែងស៊ីសងប្រជល់មាន់ និងល្បែងផ្សេងទៀត យ៉ាងអនាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។ ខណៈមានសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានធ្វើការផ្សព្វផ្សាយ និងបានរាយការណ៍ជូនទៅដល់អាជ្ញាធរក្នុងមូលដ្ឋាន ឲ្យជួយត្រួតពិនិត្យនិងទប់ស្កាត់ពីទីតាំងល្បែងស៊ីសងខាងលើនេះផងដែរ។
យោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។តែផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន សង្កាត់ចោមចៅមួយ ខណ្ឌពោធិ៍សែនជ័យ បែរជា បណ្ដោយឱ្យមានបទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ។ ពលរដ្ឋបានដាក់ការសង្ស័យ លោក លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌទើបឡើងថ្មី និងលោកម៉ន វុទ្ធី អធិការខណ្ឌ ប្រហែលត្រូវថ្នាំសណ្តំដេកលង់លក់អស់ហើយមើលទៅបានជាភ្លេចកាតព្វកិច្ចក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងល្មើសបទបញ្ជា ០០៦របស់អគ្គស្នងការនគរបាលជាតិ។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលកំពុងរង់ចាំមើលថា តើ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌទើបឡើងថ្មីហ៊ានបញ្ចេញស្នាដៃ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន។ ចៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងមកកាន់អង្គភាពផ្សារព័ត៌មានពេញចិត្តមេឌា នារសៀលថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២នោះថា ពាក់ព័ន្ធនឹងទីតាំងហាងកាហ្វេ(នីកា កាហ្វេ)បង្កប់ល្បែងស៊ីសងខាងលើ លោកបានដឹងហើយ និងបានដាក់កម្លាំងចុះទៅត្រួតពិនិត្យមើលហើយ។
ទោះយ៉ាងណាក៏ដោយមហាជននិងពលរដ្ឋ នៅតែទទូចស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមសូមមានវិធានការទប់ស្កាត់បង្ក្រាប បទល្មើសល្បែងស៊ីសងនៅទីតាំងខាងលើ ក៏ដូចទីតាំងបើកល្បែងស៊ីសងជាច្រើនទៀតក្នុងរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ និងសូមរង់ចាំការបកស្រាយគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299