ស្ត្រីម្នាក់ជាមន្រ្តីនគរបាល ឈ្មោះ ធូក ចិន្តា ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ មូលហេតុរហូតឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាមន្ត្រីនគរបាល គឺមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាច្រើនគ្រូសារ រស់នៅឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល ប្តឹងពីករណីឆបោកលុយ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងថា៖ ស្ត្រីជាមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា បានខ្ចីលុយពីប្រជាពលរដ្ឋចំនួន១៨គ្រួសារ ដោយក្នុង ១គ្រួសារ ចាប់ពីរាប់ពាន់ដុល្លារ ខ្លះទៀតរាប់មុឺនដុល្លារ ក៏មាន។
ករណីឃាត់ខ្លួនស្ត្រីនគរបាលម្នាក់ខាងលើនេះ ខាងសារព័ត៌មានយើងក៏ទទួលបានព័ត៌មានថា កម្លាំងសមត្ថកិច្ច នៃក្រសួងមហាផ្ទៃបានកំពុងត្រៀមបញ្ជូនស្ត្រីដែលជាជនសង្ស័យខាងលើទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ។
ហើយករណីខាងលើនេះក៏មានលេចឮដំណឹងថា កំពុងតែមានការអន្តរាគមន៍ពីសំណាក់អ្នកធំម្នាក់ដែលមានមុខមាត់ ដើម្បីឱ្យដោះលែងជនសង្ស័យខាងលើនេះផងដែរ។
ចំណែកឯប្រជាពលរដ្ឋជាច្រើនគ្រួសារទ ដែលត្រូវបានស្ត្រីជាមន្ត្រីនគរបាលខ្ចីលុយមិនព្រមសង កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញលេចឮដំណឹងថាមានអ្នកធំអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យខាងលើ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299