ខេត្តតាកែវ ៖ នៅថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦,៣០នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាប ចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននិងរក្សាទុកជាតិផ្ទុះ នៅចំណុចរោងបិតស្តុតម៉ូតូ ស្ថិតក្នុងភូមិជំនីកខាងជេីង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់ឈ្មោះ ជន់ និត្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីកខាងជេីង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កញ្ចប់ ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CU-3028 ទូរស័ព្ទដៃចំនួន០២គ្រឿង (ម៉ាកអាយហ្វូននិងអប់ប៉ូ) ដាវ០១ដេីម កាំភ្លេីងឆ្នៃចំនួន០៣ដេីម គ្រាប់កាំភ្លេីងចំនួន០៥គ្រាប់។
បន្ទាប់មកកម្លាំងយេីងបានឃាត់ខ្លួនបានជនសង្ស័យខាងលេី រួមជាមួយវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ ☎️097 7780068🚔 សូមអរគុណ!
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299