លោកស្រី យិន សុខឿន រស់នៅឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបគាត់ត្រូវបានលោក វ៉ាន់ ឈុនឡន (ហៅពូឈឹម) ម្ចាស់ប្រេនសាច់ក្រកល្បីតមាត់គ្នា បោកយកលុយអស់៩ពាន់ដុល្លារ ដោយមិនបានផ្តល់សាច់ក្រក់ដល់គាត់តាមកិច្ចសន្យា បន្ទាប់ពីចុះកិច្ចព្រមព្រៀងទិញផ្តាច់មុខនៅខេត្តចំនួន២ គឺខេត្តព្រៃវែង និងខេត្តព្រះសីហនុ។
លោកស្រី យិន សុខឿន ក៏បានឱ្យដឹងដែរថា ករណីនេះ លោកស្រីធ្លាប់បានស្នើឱ្យលោក វ៉ាន់ ឈុនឡន ហៅពូឈឹម ជួយផ្តល់សាច់ក្រក់ឱ្យគាត់លក់តាមដែលបានសន្យា ព្រោះដើមទុននេះ លោកស្រីបានខ្ទីលុយធនាគារយកមករកស៊ី។ បើទោះបីជាលោកស្រីព្យាយាមអង្វរកយ៉ាងណាក្តី ក៏លោក វ៉ាន់ ឈុនឡន ហៅពូឈឹម មិនបានខ្វល់ និងនៅតែមិនព្រមផ្តល់សាច់ក្រក់ជូនស្រីទៅតាមកិច្ចព្រមព្រៀងគ្នានោះឡើយ។
លោកស្រី យិន សុខឿន បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីលោកស្រីទាមទារសាច់ក្រក់ទៅតាមទឹកលុយដែលបានព្រមព្រៀងគ្នាមិនបាននោះ លោកស្រីក៏បានទាមទារយកជាលុយដើមវិញដើម្បីបញ្ចប់កិច្ចសន្យាព្រមព្រៀង តែលោក វ៉ាន់ ឈុនឡន ហៅពូឈឹម នៅតែមិនព្រមឱ្យដដែល ដោយលោក វ៉ាន់ ឈុនឡន ចេះតែយកលេសថាថ្ងៃនេះថ្ងៃនោះមិនព្រមឈប់ ។
ជុំវិញទៅនឹងករណីខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងបានព្យាយាមទាក់ទងទៅកាន់លោក វ៉ាន់ ឈុនឡន ហៅពូឈឹម ដើម្បីសុំការបំភ្លឺជាច្រើនលើកច្រើនសារ ប៉ុន្តែលេខទូរស័ព្ទពូឈឹមខលមិនចូលនោះទេ។
គួររំលឹកថា លោក វ៉ាន់ ឈុនឡន ហៅពូឈឹម រូបនេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើនលើកច្រើនសារផងដែរ ជុំវិញទៅមុខរបរអាជីវកម្មរកស៊ីរបស់គាត់ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ ។ ហើយបុគ្គលពូឈឹម រូបនេះធ្លាប់បានរងការរិះគន់និងគាំទ្រពីសំណាក់មហាជនជាច្រើនស្ទើរតែគ្រប់មជ្ឈដ្ឋានផងដែរ។ ហើយបុគ្គលរូបនេះតែងតែចាត់ទុកខ្លួនឯងជាបុគ្គលជោគជ័យ ប៉ុន្តែអ្វីដែលសារព័ត៌មានយើងទទួលបានហាក់ដូចជាបុគ្គលបោកប្រាស់ទៅវិញនោះទេ។
ជុំវិញទៅនឹងការចុះផ្សាយនូវព័ត៌មានខាងលើនេះ ក្រុមការងារសារព័ត៌មានយើង និងរកចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299