សង្គម

សំណង់រឹងមាំសង្ស័យអត់ច្បាប់មួយកន្លែងក្នុងភូមិព្រែកតាព្រីងកំពុងសង់រំលោភច្រាំងទន្លេ ខណៈអាជ្ញាធរពាក់ព័ន្ធក្រុងតាខ្មៅរក្សាភាពស្ងបស្ងាត់!!!

ខេត្តកណ្តាល៖ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងមូលដ្ឋានថាមានសំណង់សាងសង់ផ្ទះបានបុកគ្រឹះដ៏រឹងមាំកំពុងសង់រំលោភយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិស្របច្បាប់មួយកន្លែងស្ថិតជាប់មាត់ទន្លេរបាសាក់ក្នុងភូមិព្រែកតាព្រីង សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជាក់ស្តែងក្រុមការងារ សារព័ត៌មាន ពេញចិត្តមេឌា បានចុះដល់ទីតាំងឃើញជាក់ស្តែង មានការសង់ផ្ទះបុកគ្រឹះ ដ៏រឹងមាំបាន៧០ភាគរយហើយ កំពុងសង់រំលោភយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិរបស់ខ្លួន ពុំទាន់ឃើញអាជ្ញាធរ ពាក់ពន្ធ័ក្នុងក្រុងតាខ្មៅនិងអាជ្ញាធរខេត្តកណ្តាល ណាម្នាក់ចុះមកពិនិត្យនៅឡើយទេ រឺក៏ត្រូវដងត្រូវផ្លែគ្នារួចទៅហើយទើបម្ចាស់ផ្ទះមួយនេះអាចដំណើរការសំណង់ដ៏រឹងមាំរបស់ខ្លួនបានដោយរលូន។

បើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ មេត្តា បានប្រាប់អង្គភាពសារព័ត៌មានយើងឱ្យដឹងថាលោកបានសាងសង់សំណង់ដ៏រឹងមាំរបស់លោកបានរយៈពេល ៣ ឆ្នាំមកហើយដោយមានការដឹងលឺពីលោកចៅសង្កាត់សិត្បូរនិងលោក នូសុវណ្ណាជាអភិបាលក្រុង និងខេត្តកណ្តាលទើបលោកសាងសង់បាន។

ជុំវិញពាក់ព័ន្ធនឹងការសាងសង់ផ្ទះដ៏រឹងមាំមួយកន្លែងក្នុងភូមិព្រែកតាព្រីងជាប់ច្រាំងទន្លេបាសាក់ ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងសង្ស័យថាគ្មានច្បាប់អនុញ្ញាតិ្ត រឺប្រហែលមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានសិត្បូរនិងអាជ្ញាធរក្រុងតាខ្មៅនោះទេ ម្ចាស់សំណង់សាងសង់ផ្ទះមួយកន្លែងនេះមិនអាចសង់ផ្ទះរបស់ខ្លួនបានរហូតទៅដល់ 70% នោះទេ។

ចំណែកលោក ឃឹម សំភារ ទើបកាន់ដំណែងជាអភិបាលក្រុងតាខ្មៅលោកបានបញ្ជាក់លោកមិនបានដឹងរឿងទេព្រោះលោកទើបមកកាន់តំណែងជាអភិបាល។លោកអភិបាលក្រុងបន្តថាលោកនឹងឲ្យជំនាញភូមិបាលចុះពិនិត្យទីតាំងមួយកន្លែងហ្នឹង។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្រុងតាខ្មៅក៏ដូចជាអាជ្ញាធរខេត្តកណ្ដាលនិងចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងសំណង់កំពុងសាងសង់ផ្ទះដ៏រឹងមាំមួយកន្លែងបានជាក់ជាមិនខាន!!!

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299