លោក ញ៉ែម អេន ដែលគេស្គាល់ថា គឺជាអ្នកថតរូបនៅគុកទួលស្លែង និងធ្លាប់ជាអភិបាលរងស្រុកអន្លង់វែង ត្រូវបានលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ធ្វើការបណ្តេញចេញពីបក្ខមួយនេះ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ដែរថា គណបក្សខ្មែររួបរួមជាតិ បានតែងតាំងលោក ញ៉ែម អេន ជាបេសកជនពិសេសលោកញឹក ប៊ុនឆៃ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។
លោក ញ៉ែម អេន ធ្លាប់មានតំណែងជាអភិបាលរងស្រុកអន្លង់វែង ហើយបានលាឈប់ទៅចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ, គណបក្សអំណាចខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សពលកររុងរឿង, គណបក្សខ្មែរស្រឡាញជាតិ និងចុងក្រោយនេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕