ខេត្តតាកែវ ៖ រថយន្តដឹកឈើបេងមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគីរីវង់បង្ក្រាបបាននៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង៤០នាទី នៅចំណុចលើដងផ្លូវជាតិលេខ២ ស្ថិតភូមិក្នុងភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
ប្រភពបែកធ្លាយបានបញ្ជាក់ថា ក្រុមឈ្មួញគ្រាក់ៗមួយចំនួនក្នុងខេត្តតាកែវ កំពុងតែប្រើប្រាស់រថយន្តប្រភេទសាំយ៉ុងដឹកទំនិញ ចែកចាយប្រចាំថ្ងៃ តែធាតុពិតជាក់ស្តែងពួកគេបានបង្កប់ឈើប្រណិតនៅបាតរថយន្ត ជាក់ស្តែងដូចក្នុងករណីខាងលើនេះស្រាប់។ ប្រភពបានបន្ថែមថា ឈើបេងដែលក្រុមឈ្មួយកពីវៀតណាមមកកម្ពុជា ជាប្រភេទបេងអាមេរិកកាំងមានតម្លៃថោក ហើយពេលយកមកដល់ខ្មែរត្រូវបានដឹកយកទៅប្រទេសវៀតណាមវិញដោយបន្លំថា ជាឈើបេងខ្មែរមានតម្លៃថ្លៃនិងបានបន្តចែកចាយលក់ជាអន្តរជាតិ។ ចំពោះករណីរថយន្តដឹកទំនិញផង បន្លំដឹកឈើប្រណិតផងនេះ តាមប្រភពច្បាស់ការគឺកើតឡើងជាច្រើនដង ច្រើនខែមកហើយឆ្លងកាត់ខេត្តតាកែវ។
សូមបញ្ជាក់ថាសមត្ថកិច្ចស្រុកគីរីវង់បានចាប់ឃាត់រថយន្ត ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ស្លាក់លេខ ភ្នំពេញ 2N -5243 ដឹកម៉ាស់ចំនួន៨៧៧កេស និងបង្កប់ឈើបេងពីខាងក្រោមចំនួន១២កំណាត់ ដែលមានអ្នកបើកបររថយន្តឈ្មោះ អ៊ាន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299