សង្គម

លោកទេសវិបុល ប្រធានសមាគមសេរីភាពសារព័ត៌មានកម្ពុជា និងលោកថាំងប៊ុនសុង អគ្គលេខាធិការ បានអញ្ជើញចូលរួមប្រជុំ សមាគមសារព័ត៌មាន នៅមន្ទីរព័ត៌មានខេត្តកណ្ដាល

ខេត្តកណ្តាល÷ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ បានអញ្ជើញចូលរួមប្រជុំសមាគមព័ត៌មានក្នុងខេត្តកណ្តាលនៅ មន្ទីរព័ត៌មានខេត្តកណ្តាលក្រោមអធិបតីភាព ឯកឧត្តម ចាប វន្នី ទីប្រឹក្សាក្រសួងព័ត៌មាន និងជា ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម ចាប វន្នី ថ្លែងគោលបំណងប្រជុំគឺចង់ស្វែងយល់ពីវឌ្ឍនភាពការងារសមាគមនីមួយៗ ពង្រឹងសមាគម និង គម្រោងការជួបពិភាក្សាគ្នារវាងអភិបាលខេត្តកណ្តាល ជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្ត ព្រមទាំងវេទិការដ្ឋបាលខេត្តនិងសង្គមស៊ីវិល។ ក្នុងនោះឯកឧត្តមបានណែនាំឱ្យសមាគមពង្រឹងសមាជិក ធ្វើបច្ចុប្បន្នភាពសមាជិក ធ្វើរបាយការណ៍ជូនក្រសួង មន្ទីរ។

លោក ទេស វិបុល បានរាយការណ៍ពីលទ្ធផលការងារសម្រេចបានរបស់សមាគមកន្លងមកជូនអង្គប្រជុំ និងពិភាក្សាពង្រឹងកិច្ចសហការជាផលប្រយោជន៍របស់បងប្អូនអ្នកកាសែត ព្រមទាំងបានទទួលយកសំណូមពរនានារបស់ឯកឧត្តមប្រធានមន្ទីរ។

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299