ក្រុមហ៊ុនសាំស៊ុងត្រូវបង្ខំចិត្តបិទរោងចក្រទី២ របស់ខ្លួនដែលស្ថិតនៅទីក្រុងណូឌី រដ្ឋយូតាប្រាដែស ប្រទេសឥណ្ឌា ជាបណ្តោះអាសន្ន ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។
រោងចក្រនេះ ត្រូវបានបើកកាលពីរដូវក្តៅឆ្នាំ២០១៨ ដោយវាអាចផលិតស្មាតហ្វូនរហូតដល់ ១២០ លានគ្រឿងក្នុងមួយឆ្នាំ។
កាលពីពេលថ្មីៗនេះ រោងចក្ររបស់ក្រុមហ៊ុនសាមសុង ដែលស្ថិតនៅហ្គូមី នៃប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបានបិទទ្វារដែរ ដោយបច្ចុប្បន្ន គឺនៅសល់តែរោងចក្រមួយទៀតនៅប្រទេសវៀតណាមប៉ុណ្ណោះដែលកំពុងដំណើរការ។
លោក Partha Ghosh ប្រធានផ្នែកទំនាក់ទំនងសាជីវកម្មក្រុមហ៊ុនសាមសុងនៅឥណ្ឌាបានបញ្ជាក់ថា ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការផលិតកម្មរបស់ខ្លួន ហើយបានស្នើសុំឲ្យបុគ្គលិកនៅការិយាល័យលក់ និង R&D នៅទូទាំងប្រទេសឥណ្ឌាធ្វើការពីផ្ទះមកវិញ៕