ភ្នំពេញ៖ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានអះអាងជាជនរងគ្រោះ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីដ៏រុាំរ៉ៃ លើផ្ទៃដីជើងជាង០៣ហិចតា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។រហូតមកដល់ពេលនេះ នៅមិនទាន់បានដោះស្រាយចប់នៅឡើយទេ។បែរជារងការចោទប្រកាន់ ពីសំណាក់លោកហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្ដៅដី។
ក្រុមគ្រួសារអ្នកស្រីងួន សាវ៉ន សូមធ្វើការស្រាយបំភ្លឺជៀសវាងមហាជននិងសារព័ត៌មាននានា ជាពិសេសមន្ត្រីស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សូមកុំមានការភាន់ច្រឡំ ជុំវិញពាក់ព័ន្ធនិងលោក ហ៊ុន ប៊ុនធឿន ហៅថាលៀងរណ្តៅដី ដែលបានចេញសេចក្តីបំភ្លឺជាសារធារណៈថា៖ ខ្ញុំបាទ ហ៊ុន ប៊ុនធឿន សូមធ្វើការបំភ្លឺជូនជាសាធារណៈមតិ មេត្តាជ្រាបអំពីដំណើររឿងរវាងខ្ញុំបាទនិងក្រុមគ្រួសារលោកស្រី ងួន សាវ៉ន ដែលកាលពីថ្ងៃទី១៨ វិច្ឆិកា២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានដឹកនាំបក្សពួកប្រមាណប្រហែល១០នាក់(រួមទាំងក្មេងតូចៗផង) ចូលទៅរំលោភកាន់កាប់ដោយខុសច្បាប់លើដីរបស់ខ្ញុំបាទ មានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយដែលត្រូវបានក្រុមបក្សពួកនេះធ្វើការផ្សព្វផ្សាយប្រកាន់ និងទម្លាក់កំហុសលើខ្ញុំបាទដោយអសុចរិតតាមបណ្ដាញទំនាក់ទំនងសង្គម tik tok មានចំណងជើងថាអស់លោកអើយ ហេតុអ្វីលោក ប៊ុន ធឿន ហើយតាលៀងអណ្ដៅដីមិនដោះស្រាយឱ្យគាត់ទៅសូមមេត្តាពុកជួយគាត់ផង។
ថែមទាំងបានបញ្ជាក់ថា៖ចំពោះការដែលឈ្មោះ ងួន សាវ៉ន និងបក្សពួកបានចោទប្រកាន់ខ្ញុំបាទថានឹងក្លែងស្នាមមេដៃលើលិខិតផ្ទេរសិទ្ធិដីធ្លី ដើម្បីយកដីរបស់គាត់ទំហំ០៣(បី) ហិចតានោះគឺមិនត្រឹមត្រូវឡើយ។
នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន កើតទុក្ខមិនសុខចិត្ត បានធ្វើការបកស្រាយពាក់ព័ន្ធដែលរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដី។ និងបានស្នើសុំសារព័ត៌មានជួយធ្វើការផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមព័ត៌មានជាច្រើននិងបកស្រាយជូនជាសាធារណៈជ្រាបថា៖ក្រុមគ្រួសារលោកស្រីមិនបានទៅរំលោភលើដីរបស់នរណាទេ ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន គឺមករស់នៅលើដីរបស់ខ្លួនគឺជាដីកេរ្ត៍របស់ពីយាយតា របស់ពួកគាត់ដែលបន្សល់ទុកឱ្យគាត់ដោយគាត់បានបង្ហាញប្លង់ទីតាំងដីរបស់លោកតាគាត់មានឈ្មោះ ងួន ប៉ុន និង ហួត ងៀម ដែលត្រូវជាឪពុកម្ដាយរបស់លោកស្រី ងួន សាវ៉ន ដែលមានទំហំ 30.345 ម៉ែតការ៉េ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី និងបានថតចម្លងតាមច្បាប់ដើមបានធ្វើការបរិច្ឆេទថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ ដោយមានហត្ថលេខាពីលោក មុយ ជា (មេភូមិបាយ៉ាប) និងលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មីនិងបានចុះហត្ថលេខាបានឃើញនិងបញ្ចាក់ថាប្លង់បង្ហាញទីតាំងដីនេះពិតជានៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជនីភ្នំពេញ បានបញ្ជាក់បរិច្ឆេទភ្នំពេញថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៩៩៨ ពិតប្រាកដមែន។
ជាចុងក្រោយក្រុមគ្រួសារលោកស្រី ងួន សាវ៉ន បានស្រែកដង្ហើយទាំងអួលដើមក សូមឲ្យសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតមេត្តាជួយអន្តរាគមន៍ដល់ក្រុមគ្រួសារគាត់ផងកំពុងតែរងការចោទប្រកាន់ពីសំណាក់លោក ហ៊ុន ប៊ុនធឿន ហៅតាលៀងរណ្ដៅដីថា៖ក្រុមគ្រួសារលោកស្រីរំលោភលើដីរបស់គេ ទាំងដែលលោកស្រីមានសំអាងទៅលើប្លង់ទីតាំងដី ចំនួនដីមានពិតប្រាកដស្ថិតនៅក្នុងភូមិ/សង្កាត់ជាក់ស្ដែង។
ក្រុមគ្រួសារលោកស្រី ងួន សាវ៉ន និងសង្ឃឹមថាសម្ដេចពុក សម្ដេចសម្ដេចគតិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ណែត ជួយរកយុត្តិធម៌ជូនពួកគាត់បានជាក់ជាមិនខានក្រោមការដឹកនាំដ៏ឆ្លាតវៃ ពីសម្ដេចទាំងទ្វេរ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងការិយាល័យនិពន្ធ:010840732/061881299