(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
“ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាពេលនេះ រួមមាន ស្នងការរងចំនួន០៩នាក់ នាយការិយាល័យ០៩នាក់ នាយរងការិយាល័យ៣៣នាក់ និងថ្នាក់អធិការរងចំនួន៤៩នាក់ និង បំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ០៤នាក់ វរសេនីយ៍ឯក ១១នាក់ វរសេនីយ៍ទោ ៦៣នាក់វរសេនីយ៍ត្រី១៣៤នាក់ អនុសេនីយ៍ឯក២នាក់ និងអនុសេនីយ៍ទោ២នាក់”៕
ដោយ:សុិន ខ្វាន់ឆា
ការិយាល័យនិពន្ធ:010840732/061881299