សង្គម

កម្លាំងអធិការនគរបាល ស្រុកតលោសែនជ័យ បង្ក្រាបករណីល្បែងស៊ីសងជល់មាន់មួយកន្លែង

ពោធិ៍សាត់៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯកអ៑ុល ហៃ អធិការស្រុកតាលោសែនជ័យ ក្រោយពីទទួលព័ត៌មានថា មានក្រុមញៀនល្បែងកំពុងប្រមូលផ្ដុំគ្នាលួចលេងល្បែងសុីសងជល់មាន់។

នៅចំណុចភូមិត្រយ៉ងស ឃុំតាលោសែនជ័យ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។លោកវីរៈសេនីយ៍ឯក អ៊ុល ហៃ បានដឹកនាំកម្លាំងជំនាញនៃអធិការស្រុកនិងនិងកម្លាំងប៉ុស្តិ៍ ចុះប្រតិបត្តិការបង្ក្រាប នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៣និង២០នាទី។

លោកវរសេនីយ៍ទោ អ៑ុល ហៃ អធិការស្រុកតាលោសែនជ័យបានឱ្យដឹងថាបន្ទាប់ពីបានទទួលរាយការណ៍ពីអ្នកសារព័ត៌មានភ្លាមៗលោកបានដឹកនាំកម្លាំងអធិការស្រុកចំនួន០៣នាក់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចំនួន០២នាក់ បានចុះទៅដល់ទីតាំងលួចល្បែងស៊ីសងជល់មាន់ខុសច្បាប់តែម្ដង។ ទីតាំងជល់មាន់នោះស្ថិតនៅចំណុចកណ្ដាលវាលស្រែខាងកើតភូមិត្រយ៉ងស ប្រហែល១៥០០ម៉ែត្រ ចំណែកអ្នកលេងល្បែងស៊ីសងជល់មាន់ដឹងខ្លួនមុប៊នបានរត់គេចខ្លួនបាត់អស់ បន្សល់ទុកវត្ថុតាងមួយចំនួន លោកអធិការស្រុកក៏បានប្រមូលដុតកម្ទេចចោល៕

ដោយ:ប៊ន សំណាង (ភ្នាក់ងារប្រចាំខេត្តពោធិ៍សាត់)
ការិយាល័យនិពន្ធ:010840732/061881299