(ពោធិ៍សាត់) ៖ ប្រភពព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងភូមិបាក់ត្រា ឃុំព្រងឹល ស្រុកភ្នំុក្រវាញខេត្តពោធិ៍សាត់បានឲ្យដឹងថារាល់ថ្ងៃនេះពួកគាត់បានឃើញក្រុមឈ្មួញរកស៊ីលក់អាចម៍ដី ឈ្មោះ ប៊ុន ហៀង កំពុងសម្រុកដឹកអាចម៍ដីព្រៃសហគមន៍ជើងភ្នំក្នុងភូមិបាក់ទៅលក់នៅ ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ដោយសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ។
ប្រភពបន្តទៀត ថាពាក់ព័ន្ធបញ្ហានេះដែរពលរដ្ឋជាច្រើនបានសង្កេតឃើញថាប្រធានព្រៃសហគមន៍ក្នុងមូលដ្ឋានម្នាក់.ឈ្មោះទេប សុធាន.កំពុងតែសម្ងំលក់អាចម៍ដីឱ្យឈ្មួញយកលុយដាក់ហោប៉ៅដោយមិនខ្វល់ពីច្បាប់។
ចំណែកករណីខាងលើនេះ លោក ទេព សុធាន បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកបានលក់ឱ្យឈ្មួញ ឈ្មោះ ប៊ុនហៀងពិតប្រាកដមែន គឺលក់ក្នុងមួយឡានតូច១៣០០០រៀល ទៅ១៥០០០រៀល ក្នុងមួយឡានដើម្បីយកលុយអភិវឌ្ឍន៍ក្នុងសហគមន៍។
បើតាមម្ចាស់គ្រឿងចក្របានប្រាប់មកសារព័ត៌មានយើងថាលោកទិញក្នុងមួយឡានតូចតម្លៃ ២៥០០០៛ក្នុងមួយឡាន ហើយក្នុងមួយខែសរុបលុយឱ្យមួយដង។
ជុំវិញករណីខាងលើនេះលោក ទេព សុធាន ក៏បានធ្វើការពិគ្រោះជាមួយនឹងលោកមេឃុំព្រងឹលផងដែរ។
ដោយឡែកភ្នាក់ងារសារព័ត៌មាន ពេញចិត្តមេឌា បានទំនាក់ទំនងនិងធ្វើកិច្ចសម្ភាសន៍តាមទូរសព្ទទៅលោកមេឃុំ អោក ឈឹម និងស្មៀនឃុំព្រងិលលោកបានប្រាប់ថាការជីកយកអាចម៍ដីនេះបានត្រឹមយកទៅអភិវឌ្ឍន៍ក្នុងភូមិឃុំរបស់ខ្លួនទេ តែបើដឹកចេញទៅលក់ក្រៅភូមិឃុំរបស់លោកៗមិនបានអនុញ្ញាតនោះទេ។
ពាក់ព័ន្ធនឹងការជីកយកអាចម៍ដីព្រៃសហគមន៍នៅជើងភ្នុំនេះលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវ៉ាញបានថ្លែងប្រាប់មកកាន់អង់ភាពសាព័ត៌រមានពេញចិត្តមេឌា ថាលោកមិនបានដឹងរឿងអស់ទាំងនេះទេលោកនឹងបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលចុះទៅត្រួតពិនិត្យមើល៕
ដោយ:ប៊ន សំណាង (ភ្នាក់ងារយកព័ត៌មានប្រចាំខេត្តពោធិ៍សាត់)
ទំនាក់ទំនងព័ត៌មាន:010840732/061881299