សង្គម

សេចក្តីបំភ្លឺ និងសុំទោសជាសាធារណៈរបស់ អង្គភាពគេហទំព័រពេញចិត្តមេឌា ជូនចំពោះលោកញឹកស្រ៊ន

យោងកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ អង្គភាពសារព័ត៌មាន ពេញចិត្តមេឌា បានចុះផ្សាយព័ត៌មានមួយ
មានខ្លឹមសារថា លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អសមត្ថភាព ការពារដីទួលលិចទឹកទ្រព្យសម្បត្តិរបស់រដ្ឋ។ ពាក់ព័ន្ធក្នុងការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីទួលលិចទឹកចំនួន៣កន្លែង នៅស្រុកអង្គរបូរី ដីទួលឡាំងកាក មានទំហំ៣០ហិកតា ដីទួលកាំភ្លើងធំ មានទំហំ៧ហិកតា ដីទួលក្របីកូន មានទំហំ៨ហិកតា ការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈួសឆាយឲ្យរៀបស្មើដី ដើម្បីធ្វើជាកម្មសិទ្ធិខ្ទេចអស់ទៅហើយ ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធ នឹងជាពិសេសលោក ញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹងហើយ តែលោកគ្មានចំណាត់ការនោះឡើយសង្ស័យត្រូវគ្នា។

ដោយការចុះផ្សាយនោះពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ លុះដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកសារព័ត៌មានយើងដែលមានលោក សុិន ខ្វាន់ឆា បានចូលជួបលោក ញឹប ស៊្រន ដោយផ្ទាល់។ ហើយលោកញឹប ស៊្រន បានពន្យល់និងបង្ហាញឯកសារ ភស្តុតាង ដែលមានលិខិតរបស់មន្ទីរគោរពស្នើសុំ កងកម្លាំងនគរបាល ចុះជួយសហការបង្ក្រាប។
និងឯកសារកិច្ចសន្យា បញ្ឈប់ការទន្ទ្រានដី របស់ប្រជាពលរដ្ឋខិលខូច ជូនសារព័ត៌មានយើងរួចមក និងបានជ្រួតជ្រាបថា មន្ទីរកសិកម្មខេត្តតាកែវ ដែលមានលោក ញឹប ស្រ៊ន ជាប្រធានមន្ទីរ ពិតជាបានយកចិត្តទុកដាក់ អនុវត្តការងារតាមជំនាញរបស់ខ្លួនពិតប្រាកដមែន។ ប៉ុន្តែទោះបី អាជ្ញាធរខិតខំការពារយ៉ាងណាក្តី ក៏នៅតែមានជនខិលខូចមួយក្តាប់តូច នៅតែឆ្លៀតលួច ចូលទន្ទ្រានកាន់កាប់ ក្នុងពេលឆក់ឱកាស។

ដូច្នេះសារព័ត៌មាន ពេញចិត្តមេឌា សូមអភ័យ លោកញឹប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាតប្រមាញ់ និងនេសាទខេត្តតាកែវ ចំពោះ អត្ថបទចុះផ្សាយ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២
និង សូមកោតសរសើរ ចំពោះលោកប្រធានមន្ទីរ ដែលបានយកចិត្តទុកដាក់ អនុវត្តការងារជំនាញបានល្អ មិនដូចការលើកឡើងរបស់ជនមួយក្តាប់តូច ផ្សិបប្រាប់អ្នកយកសារព័ត៌មាននោះឡើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប និងកុំអោយមានការភាន់ច្រឡំ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299