សង្គម

ចៅសង្កាត់តាខ្មៅបញ្ជាឱ្យកូនចៅដើរទារលុយពីអ្នកលក់ដូរមួយកន្លែង២០០០រៀលក្នុងពិធីប្រណាំងទូក ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចកំពុងឃាត់ខ្លួន

កណ្តាល៖ ពិតជាត្រីងៀតឆ្លៀតពងប្រាកដមែន ចៅសង្កាត់តាខ្មៅ លោក ជៀម ខូយ បានបញ្ជាឱ្យកូនចៅក្រោមអំណាចរបស់ខ្លួនដើរទារលុយពីអ្នកលក់ដូរក្នុង១មួយកន្លែងស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខណៈពេលដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំពុងតែសប្បាយរីករាយជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងបងប្អូនចំណុះទូក ង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។ នេះបើតាមប្រភពព័ត៌មានដែល ទើបទទួលបាននៅល្ងាចថ្ងៃទី៣០ ខែតុលានេះ។

ប្រភពព័ត៌មានបានបន្តទៀតថា បច្ចុប្បន្នជនល្មើសជាកូនចៅរបស់លោកចៅសង្កាត់តាខ្មៅ ជៀម ខូយ កំពុងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វើការឃាត់និងកំពុងសួរនាំតាមនីតិវិធីនៅទីបញ្ជាការស្រាលនាមាត់ទន្លេក្រុងតាខ្មៅនាល្ងាចថ្ងៃទី៣០ តុលានេះ។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានពេញចិត្តមេឌាមិនអាចសុំការបំភ័យពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ បាននៅឡើយទេ ដោយទូរសព្ទចូលហើយ គ្រាន់តែសារព័ត៌មានសួរពាក់ព័ន្ធករណីខាងលើនេះ លោក ជៀម ខូយ ក៏ចុចផ្ដាច់ប្រព័ន្ធទូរសព្ទ។

គួរជម្រាបជូនថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីជាការអបអរសាទរនៅព្រះរាជពិធីអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែខាងពេលខាងនោះ ក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299