សេអ៊ូល ៖ យ៉ាងហោចណាស់មនុស្ស ១៤៩ នាក់សម្លាប់ដោយការរត់ជាន់គ្នា នៅពេលដែលហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ប្រារព្ធពិធីបុណ្យ Halloween ទៅក្នុងផ្លូវលំមួយក្នុងតំបន់កម្សាន្តពេលរាត្រី នៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងកាលពីយប់ថ្ងៃសៅរ៍ (២៩ តុលា)។
លោក Choi Sung-beom ប្រធានស្ថានីយ៍ពន្លត់អគ្គីភ័យ Yongsan បាននិយាយថា មនុស្ស 150 នាក់ទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នានៅក្នុងសង្កាត់ Itaewon ទីក្រុងសេអ៊ូល ដោយអ្នករងរបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទទួលការព្យាបាលបន្ទាន់។