សង្គម

ឃើញតែស្បែកជើងនិងទូរសព្ទ័នៅមាត់ទឹក បាត់មនុស្សចាស់ម្នាក់បង្កឱ្យមានការភ្ញាក់ផ្អើល

កំពង់ឆ្នាំង៖ នៅវេលាម៉ោង១១និង​៣០នាទី ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ មនុស្សច្រើនកុះករបាននាំគ្នាចុះមុជទឹក រាវ រកលោកតាចាស់ម្នាក់  ដោយពួកគេសង្ស័យបានលង់ទឹកស្ថិតនៅភូមិឆ្នុទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។​

បើយោងតាមសេន ដាវីតត្រូវជាចៅប្រុសបង្កើតបានឱ្យដឹងថា ខ្លួនបានធ្វើដំណើរមកពីខេត្តកំពង់ឆ្នាំង​មកដល់ផ្ទះវិញ ប្រហែលម៉ោង៩ព្រឹក អត់ឃើញជីតាទេ បានទៅសួអ្នកជិតខាង គេប្រាប់ថាមុននេះបន្តិចឃើញគាត់អង្គុយលើអង្រឹងមុខផ្ទះ មិនឃើញគាត់ទៅណាទៀតទេ។

ក្មួយប្រុសសេន ដាវីតបានប្រាប់បន្តទៀតថា នៅវេលាម៉ោង១១និង៣០នាទីប្អូនស្រីរបស់ខ្លួនឈ្មោះសេន​ជីតាក៏ត្រឡប់មកពីសាលារៀនវិញហើយបានប្រាប់ថា  ពេលព្រឹកឪពុកនិងម្ដាយរបស់ខ្លួនបានធ្វើដំណើរទៅខេត្តកំពង់ធំ ខ្លួនក៏បានទៅសាលារៀនផងដែរ ទុកឱ្យជីតាអាយុជាង៧០ឆ្នាំឈ្មោះ កែវ វ៉ាយ ដែលទើបពីខេត្តកំពង់ចាមមកលេងនឹងកូនឱ្យនៅចាំផ្ទះម្នាក់ឯង សុំបញ្ជាក់ថា ផ្ទះនោះត្រូវបានទឹកទន្លេឡើងលិច ពេលធ្វើដំណើទៅណាមកណា ត្រូវឆ្លងតាមបាឡាជ័រ ឱ្យផុតទឹកដែលមានចម្ងា​យ ប្រហែល​ជិត១០០ម៉ែត្រទើបដល់ផ្លូវលេខ៥២។​

ក្មួយស្រីបានបន្តទៀតថា នៅវេលាម៉ោង១១និង៣០នាទី ពេលខ្លួនត្រឡប់មកពីសាលា រៀនវិញ មិនឃើញជីតាសោះ រកមិនឃើញ ហៅជីតាមិនឆ្លើយ ឃើញតែស្បែកជើងនៅមាត់ទឹក និងខោជើងវែងនៅក្រោមផ្ទះ ដោយខ្លាចជីតាលង់ទឹក  ក្មួយស្រីក៏បានស្រែកហៅអ្នកជិតខាងឱ្យមកជួយទើបបង្កការភ្ញាក់ផ្អើលតែម្ដង។​

នៅកន្លែងកើតហេតុគេសង្កេតឃើញ វត្តមានលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូចុះមកពិនិត្យដល់កន្លែងកើតហេតុដោយផ្ទាល់ និងបានធ្វើអន្តរាគមន៍យកម៉ាស៊ីនមុជទឹក ចុះរាវរកបន្ថែម ។​មកដល់វេលាម៉ោង១នុង១០នាទីរសៀល ថ្ងៃដដែលនេះក្រុមរុករកបានប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់គួរអាណោចអាធម៍។  បច្ចុប្បន្នជនរងគ្រោះត្រូវក្រុមគ្រួសារយកមកដំកល់លើផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕