ខេត្តកណ្តាល៖ប្រភពច្បាស់ការណ៍ បានប្រាប់មកអង្គភាពសារព័ត៌មានពេញចិត្តមេឌា ឲ្យដឹងថាមានអ្នកមានលុយ មានអំណាចម្នាក់កំពុងតែធ្វើរបងថ្មដ៏រឹងមាំបិទផ្លូវចូលទន្លេរ ជាផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមានការសម្របសម្រួល ពីមន្ត្រីរដ្ឋបាលស្រុកខ្សាច់កណ្ដាលម្នាក់។ ក្រោយពេលទទួលព័ត៌មាន អង្គភាព យើងបានចុះទៅដល់ទីតាំងជាក់ស្ដែង ឃើញមានការធ្វើរបងបិទផ្លូវពិតប្រាកដមែន និងបានផ្តិតរូបភាពចុះផ្សាយជូនជាដំណឹងដល់មន្ត្រីពាក់ព័ន្ធក្នុងសាលាស្រុកខ្សាច់កណ្ដាលនិងខេត្តកណ្ដាលដើម្បីជ្រាបជាព័ត៌មាន និង មានវិធារការទប់ស្កាត់ផងដែលមានទីតាំងផ្លូវចូលតាមស្ពានព្រែកថោង ជាប់និងភោជនីយដ្ឋានមង្គលមេគង្គ ស្ថិតក្នុងភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល នៅខាងមាត់ទន្លេរ។
ប្រភពបន្តថាបុគ្គលម្នាក់នោះ អាចបិតផ្លូវធ្វើរបងថ្មដ៏រឹងមាំរបស់ផ្លូវសាធារណៈបាន ដោយមានដោះដូរនិងសម្របសម្រួល បញ្ចុះបញ្ចូលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិព្រែកតាកូវ ជាថ្នូរនិងធ្វើផ្លូវ ប៉េតុងមួយខ្សែទទឹង២ម៉ែតបណ្តោយប្រវែង៦៥ ម៉ែត្រដើម្បីជាការលួងចិត្តដល់បងប្អូនប្រជាពលរដ្ឋកុំអោយរករឿងខ្លួន។
មានពលរដ្ឋម្នាក់មិនពេញចិត្តនិងទង្វើបែបនេះក៏បានបន្តថាក្នុងនាមជាប្រជាពលរដ្ឋមិនគួរណាហ៊ានអត្តនោម័តឃុបឃិតជាមួយអ្នកមានអំណាចដើម្បីតែប្រយោជន៍បន្តិចបន្តួច។ហ៊ានយកផ្លូវសាធារណៈរបស់រដ្ឋធ្វើការដោះដូរជាថ្នូរផ្លូវបេតុងមួយខ្សែទល់តែសោះក្នុងនាមជាប្រជាពលរដ្ឋហេតុអ្វីបានជាហ៊ានឃុបឃិតជាមួយអ្នកមានអំណាចហ៊ានដោះដូរផ្លូវរបស់រដ្ឋទៅវិញមិនខ្លាចញញើតនិងមន្ត្រីមានអំណាចក្នុងមូលដ្ឋានភូមិ/ឃុំ/ស្រុក/ក្នុងខេត្តកណ្តាលទាល់តែសោះពិតជាថ្លើមធំមែន ឬក៏មានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងស្រុក/ខេត្ត រួចទៅហើយទើបបុគ្គលរូបនេះហ៊ានរៀបឥដ្ឋធ្វើរបងបិទផ្លូវបានដោយរលូនរំខានដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន?
បើតាមការបញ្ជាក់ពីលោក អឿ សំអ៊ន មេឃុំព្រែកតាកូវបានប្រាប់ផ្សារព័ត៌មានពេញចិត្តមេឌា នាពេលល្ងាច ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឲ្យដឹងថាលោកមិនបានដឹងរឿងហ្នឹងទេលោកបានបន្តថា.ដោយមានម្ចាស់ដីអ្នកមានលុយមានអំណាចម្នាក់មានឈ្មោះ កែ. ណៃហ៊ួត បានទៅសម្របសម្រួលនិងជាមួយប្រជាពលរដ្ឋនិងជាថ្នូរចាក់ផ្លូវបេតុងមួយខ្សែប្រវែង៦៥ម៉ែត្រជូនប្រជាពលរដ្ឋដើម្បីការដោះដូរនិងសុំធ្វើការបិទផ្លូវមួយខ្សែដែលជាដីចំណីផ្លូវរបស់រដ្ឋជាប់ដីរបស់ខ្លួន ដែរមានទទឹង២ម៉ែត្រកន្លះ បណ្ដោយចូលដល់ទន្លេតែម្តង។
លោកមេឃុំបានបន្តទៀតថា លោកបានដឹកកម្លាំងចុះពិនិត្យធ្វើការហាមឃាត់ និងរុះរើ វ៉ៃចោលពីរដងមកហើយ តែម្ចាស់ផ្ទះនៅតែឌឺរឹងរូសព្យាយាមសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋមូលដ្ឋានដើម្បីដោះដូរធ្វើផ្លូវបេតុងមួយខ្សែដែលមានប្រវែង៦៥ ម៉ែត្រទទឹង២ម៉ែត្រតែគ្នាគាត់។ហើយម្ចាស់ដីមួយនេះព្យាយាមមកសម្របសម្រួលឲ្យលោកចូលរួមផ្តិតមេដៃតែលោកបដិសេធថាមិនចូលរួមទេគឺជារឿងខុសច្បាប់អស់លោកធ្វើអីបានជាមួយប្រជាពលរដ្ឋធ្វើទៅខ្ញុំមិនដឹងលឺទេ។
តាមប្រភពច្បាស់ការណ៍បានប្រាប់អង្គភាពសារព័ត៌មានពេញចិត្តមេឌា អោយដឹងមានមន្ត្រីម្នាក់ មានតួនាទីប្រធានការិយាល័យសេដ្ឋកិច្ច នៃសាលាស្រុកខ្សាច់កណ្ដាលជាអ្នកមានសមត្ថភាពចេញមុខទៅសម្របសម្រួលជាមួយប្រជាពលរដ្ឋទើបមានការយល់ព្រមទើបអាចធ្វើរបងបិទផ្លូវសាធារណរបស់រដ្ឋបាន៕
ដរាបណាមានរឿងថ្មីប្លែក អង្គភាពសារព័ត៌មានពេញចិត្តមេឌានិងចេញផ្សាយបន្តទៀត។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299