កំពង់ឆ្នាំង ៖ពលរដ្ឋឃុំឆ្នុកទ្រូ បានអោយអង្គភាពផ្សារព័ត៌មានពេញចិត្តមេឌា ដឹងថាឈ្មួញមួយចំនួនកំពុងគៀងគបក្ខពួករបស់ខ្លួនឲ្យរក{លៀស}មកលក់ឲ្យខ្លួនដែលមានទីតាំងស្ថិតចំណុចភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ទល់មុខសាលាឃុំឆ្នុកទ្រូនិងប៉ុសរដ្ឋបាលឃុំឆ្នុកទ្រូ តែម្តងបែរជាមន្ត្រីពាក់ព័ន្ធក្នុងស្រុកបរិបូណ៌ហាក់បីដូចជារក្សាភាពស្ងប់ស្ងាត់។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ អង្គភាពសារព័ត៌មានយើងបានចុះផ្ដិតរូបភាពដល់ទីតាំងជាក់ស្ដែងពិតជាមានដូចការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមែន។
ប្រភពប្រជាពលរដ្ឋបានលួចបង្ហើបបន្តថាឈ្មួញដុះស្លែរធំៗដែលកំពុងគៀងគបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូ មានចំនួន៥នាក់ដែលមានឈ្មោះ ១/លោក ហុង, ២/លោក ប៉ោង, ៣/ចែ លាភ, ៤/ ចែ ញ៉ាញ់ និង៥/ ចែហុីង។
ឈ្មួញទាំងនេះនិងបក្សពួកចំនួនកំពុងតែសប្បាយកើបលុយ ខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់។ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថាលៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញ ខាងលើនេះបានកៀងគបក្សពួកឲ្យរកលៀសមកលក់អោយខ្លួន ដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងប្រទេស ។ ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ស្កាត់បែបណានៅឡើយទេ។ដោយដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមួយោហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ សង្ស័យចាញ់បារមីតាស្រម៉ូមសញ្ជាតិអាមេរិកអស់ទៅហើយ។
ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ ។
ក្នុងកាណូតកាវលៀសមួយគ្រឿង អាចរកលៀសបានចាប់ពី៣០ទៅ៤០ការុងក្នុងមួយថ្ងៃៗ ដែលក្នុង១ការុងមានទម្ងន់ពី៨០ទៅ៩០គីឡូក្រាម គឺប្រមាណជិត៤តោនលៀស តាមទូកតូចទូកធំ ។ គាត់ថាលៀសដែលកាវបានមានតាំងពីលៀសតូចៗ ទើបកើតរហូតដល់ជីដូនជីតាលៀស គ្មាននៅបានទេ ។
សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។
ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលបានថ្លែងប្រាប់អង្គភាពពេញចិត្តមេឌា តាមរយៈលេខទូរសព្ទនាពេលយប់ថ្ងែទី២៥ ខែតុលា ឆ្នាំ២០២២ អោយដឹងថារដូវកាលនេះមិនមានការរកលៀសទេហើយប្រាប់អង្គភាពយើងហាក់បីដូចជាមានភាពក្តៅក្រហាយក្នុងខ្លួនផ្ទាល់តែម្ដងទំនងហាក់បីដូចជាមានរឿងអីបិទបាំងពីក្រោយខ្នង។
ជុំវិញឈ្មួញធំៗដុះស្លែរកំពុងតែគៀងកអោយបក្សពួករបស់ខ្លួនទៅរកលៀសលក់ឲ្យខ្លួនខាងលើអង្គភាព ពេញចិត្តមេឌា បានទាក់ទងទៅលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងលោកអភិបាលខេត្តបានបញ្ជាក់ថា ថ្មើរនេះកម្លាំងយើងមិនទំនើរទេចាំស្អែកទៅហើយបានបិតទូរសព្ទ។
ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299