ពិតជាមិនធម្មតាមែនលោក សុខ សុវណ្ណ ដែលបានឃុបឃិតគ្នាលួចបើកមន្ទីរពេទ្យនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ហ៊ានបំភ្លឺចោទថាសារព័ត៌មានផ្សាយមូលបង្កាច់បង្ខូចកេរ្តិ៍ ! នេះបើយោងតាមការបំភ្លឺរបស់លោកសុខ សុវណ្ណ ដែលក្រុមការងារសារព័ត៌មានយើងទើបតែទទួលបាន។
ការបំភ្លឺរបស់លោកសុខ សុវណ្ណ ដែលចោទប្រកាន់ចំពោះអ្នកសារព័ត៌មានថាផ្សាយព័ត៌មានបង្កាច់បង្ខូចកេរ្តិ៍ គឺធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយព្រោងព្រាតពាក់ព័ន្ធទៅនឹងរឿងមន្ទីរពេទ្យជាច្រើនកន្លែងដែលយកឈ្មោះលោកវេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះបានស្លាប់បាត់បង់ជីវិតជាយូរឆ្នាំ យកទៅប្រើប្រាស់លើអាជីវកម្មដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ថា លោកសុខ សុវណ្ណ ចាងហ្វាងសារព័ត៌មាន UMA TV Online បានរួមគំនិតជាមួយបក្សពួកឈ្មោះ កែវ ពិសិដ្ឋ, ហ៊ត សំអឿន និងជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត បើកមន្ទីរព្យាបាលជំងឺទូទៅ ដែលមានយីហោ «មន្ទីរពហុព្យាបាលសម្ភព សុខ សុវណ្ណ» ស្ថិតនៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ដោយមន្ទីរពេទ្យមួយនេះបានលួចប្រើប្រាស់ឈ្មោះលោក វេជ្ជបណ្ឌិត កែវ ការីណូ ដែលលោកវេជ្ជបណ្ឌិតរូបនេះបានស្លាប់អស់កាលជាយូរឆ្នាំមកហើយ ! ពោលគឺលោក សុខ សុវណ្ណ រួមនឹងគ្នីគ្នាបានយកឈ្មោះខ្មោចមកបើកមន្ទីពេទ្យ។
ដោយយោងតាមការបំភ្លឺរបស់លោក សុខ សុវណ្ណ លើកឡើងថា៖ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលនៅតែហ៊ានបន្តផ្សាយរឿងខុសច្បាប់របស់ខ្លួន ក្រុមការងារអ្នកសារព័ត៌មានយើងពិតជាមិនអាចទទួលយកបានទេ ចំពោះការព្រមានក្នុងចេតនាចង់បំបិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន ដែលធ្វើការផ្សព្វផ្សាយព័ត៌មានពិត ជូនថ្នាក់ដឹកនាំ និងមហាជន។
ទាក់ទិនទៅនឹងករណីនេះក្រុមការងារសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងជាមួយលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល តាមរយៈទូរស័ព្ទដើម្បីសុំការបំភ្លឺជុំវិញការបើកមន្ទីរពេទ្យខាងលើ លោកវេជ្ជបណ្ឌិត បានឱ្យដឹងថាទីតាំងមន្ទីរពេទ្យនេះមិនមានច្បាប់អនុញ្ញាតនោះទេ!
លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ច្បាស់ទៀតថា៖ ពាក់ព័ន្ធរឿងនេះលោកបានសុំគោលការណ៍ពីក្រសួងសុខាភិបាល ដើម្បីឱ្យកាត់ទម្លាក់យីហោចេញ ដោយមិនឱ្យមានការជាប់ពាក់ព័ន្ធនិងឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ បន្តទៀតនោះទេ។
ជុំវិញទៅនឹងករណីលោក សុខ សុវណ្ណ ចាងហ្វាងសារព័ត៌មាន UMA TV Online ឃុបឃិតគ្នាលួចបើកមន្ទីរពេទ្យខុសច្បាប់ ហើយមិនព្រមទទួលកំហុសបែរជាបំភ្លឺព័ត៌មានចោទប្រកាន់មកខាងអង្គភាពព័ត៌មាន ដែលធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតក្រុមការងារសារព័ត៌មានយើងស្នើសុំដ៏ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាជួយពិនិត្យមើលលោក សុខ សុវណ្ណ រូបនេះផងទាន។
ចំពោះការប្រើប្រាស់ឈ្មោះវេជ្ជបណ្ឌិត កែវ ការីណូ ដែលបានស្លាប់អស់កាលជាយូរមកប្រើប្រាស់ដោយខុសច្បាប់ខាងលើនេះ តើខាង ក្រសួងសុខាភិបាលកម្ពុជា គួរតែចាត់វិធានការយ៉ាងណាចំពោះបក្សពួកដែលប្រព្រឹត្តអំពើល្មើសច្បាប់៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299