ខេត្តតាកែវ ៖ មហាជនបានលើកឡើងថា លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ អសមត្ថភាពក្នុងការបំពេញតួនាទីភារៈកិច្ចរឿងការពារទ្រព្យសម្បត្តិរបស់រដ្ឋ រួមមានដីទួលលិចទឹកចំនួន៣កន្លែង ស្មើនឹង៤៥ហិកតា នៅស្រុកអង្គរបុរី បច្ចុប្បន្នដីទាំងអស់នោះ ត្រូវបានក្រុមឈ្មួញគ្រប់គ្រងជាកម្មសិទ្ធិយ៉ាងត្រជាក់ពងទៅហើយ។
យោងតាមសម្ដីពលរដ្ឋរស់នៅស្រុកអង្គរបុរី បានអោយដឹងថា ដីទួលឡាំងកាក មានទំហំ៣០ហិកតា ដីទួលកាំភ្លើងងធំមានទំហំ៧ហិកតា និងដីទួលក្របីកូន មានទំហំ៨ហិកតា ការពារដោយព្រះរាជក្រឹត្យ ត្រូវបានក្រុមឈ្មួញឈួសឆាយអោយរាបស្មើ ដើម្បីធ្វើជាកម្មសិទ្ធិខ្ទេចអស់ទៅហើយ ដោយមិនបានរំខានដល់អាជ្ញាធរពាក់ព័ន្ធនោះទេ ជាពិសេសលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹងហើយ តែលោកគ្មានចំណាត់ការនោះឡើយ សង្ស័យត្រូវគ្នា។
ប្ប្រពពីប្រជាពលរដ្ឋ បានអោយដឹងទៀតថា រឿងដីនៅតំបន់ខាងលើនេះ ពលរដ្ឋតូចតាចទៅឈួសឆាយធ្វើស្រែមិនបានទេ គឺមានក្រុមកូនចៅរបស់លោក ញឹប ស្រ៊ន ចុះទៅចាប់ ឬដកយកសម្ភារៈភ្លាមៗ តែបើក្រុមអ្នកមានលុយ គេឈួសឆាយ គេសង្កេតមើលមិនមានក្រុមលោក ញឹប ស្រ៊ន ចុះទៅហាមឃាត់ទេ សង្ស័យចាញ់បារមីតាស្រមូមសញ្ញាតិអាមេរិកអស់ទៅហើយ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងទៀតថា ហាងឆេងដីនៅតំបន់ខាងលើ កំពុងមានតម្លៃដោយក្នុង១ហិកតាចាប់ពី៥០០០០ដុល្លារឡើងទៅ ហើយបើដីរដ្ឋចំនួន៤៥ហិកតា ពិតជាគ្រប់ទឹកហើយ ចឹងតើទើបលោក ញឹប ស្រ៊ន មិនព្រមចាត់វិធានការសោះចំពោះករណីនេះ។
ក្រុមពលរដ្ឋលើកឡើងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវបានបញ្ចប់តួនាទីបាត់ទៅហើយ ដូច្នេះពួកគាត់ស្នើដល់រដ្ឋមន្ត្រី នៃក្រសួងកសិកម្ម ឡើងកាន់ដំណែងថ្មី មេត្តាស្រាវជ្រាវយកដី៤៥ហិកតាការពារដោយព្រះរាជក្រឹត្យ មកទុកជាសម្បត្តិរដ្ឋវិញ ចំណែកអ្នកពាក់ព័ន្ធត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ជាពិសេសមន្ត្រីពាក់ព័ន្ធ ទើបពួកគេអស់ចិត្ត។
ជុំវិញករណីខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានទេ ដោយទូរស័ព្ទតេមិនចូល។
ដរាបណាមានព័ត៌មានប្លែក យើងនឹងផ្សាយជូនបន្តទៀត។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299