សង្គម

រណ្តៅដីដល់ក្បាលប្រេត មួយកន្លែងនៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ កំពុងតែមមារញឹកគ្រឿងចក្ររបស់ខ្លួនយ៉ាងសកម្មដោយមិនទាន់មន្ត្រីជំនាញរ៉ែនិងថាមពលចុះទប់ស្កាត់!!!

(បន្ទាយមានជ័យ) ៖ អាជីវកម្មរណ្តៅដីខ្នាតយក្សជីកកាយយកអាចម៍ដីមានទំហំរាប់ហិតតាជម្រៅដល់ក្បាលប្រែតហើយនៅចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ កំពុងធ្វើសកម្មភាពដំណើរការគ្រឿងចក្រជាច្រើនគ្រឿងរបស់ខ្លួនដោយសេរីនៅមិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងក្រុងសេរីសោភ័ណ្ឌនិងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយទេ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖រណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញដោយបានលុយដាក់ខោវប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែខាងនោះទេ។

ពលរដ្ឋបន្តថា៖អាជីវកម្មរណ្តៅដីមួយកន្លែងដោយគេឲ្យតែងតែហៅរណ្តៅ កុង ហុក ដែលមានឈ្មោះដល់ល្បីល្បាញ ពេញក្រុងសេរីសោភ័ណ្ឌ ។

បើតាមការបញ្ជាក់ពីលោក ស្រេង សុផល ទើបមកកាន់តំណែងជាលោកអភិបាលក្រុងសិរីសោភ័ណ្ឌថ្មីៗនេះបានថ្លែងប្រាប់អង្គភាព{ពេញចិត្តមេឌា} យើងតាមរយៈទូរសព្ទ ថាគាត់អត់ដឹងថាពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅដីក្នុងចំណុចភូមិកងវ៉ា សង្កាត់កំពង់ស្វាយ លោកមិនទាន់បានជ្រាបទេ។ព្រោះថាលោកទើបតែមកកាន់តំណែងលោកនឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹង។

ចំណែកឯលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែថាមពលខេត្តបន្ទាយមានជ័យអង្គភាពយើងទំនាក់ទំនងសុំការបំភ្លឺមិនបានទេដោយមូលហេតុចុចចូលគ្មានអ្នកទទួល។

ជុំវិញរណ្ដៅដីខាងលើពលរដ្ឋស្នើសុំលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យគួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពលក្នុងខេត្តដើម្បីចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតពីក្រសួងមន្ទីរ៉ែនិងថាមពល។

ជាពិសេសពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយចេយកអាចម៍ដីមួយកន្លែងនេះផង។ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ធ្វើអាជីវកម្មដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងរ៉ែនិងថាមពលនិងកំពុងគិតកេងប្រវែងធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299