ទីបំផុតទៅបន្តិចទៀតនេះ នឹងមានការតែងតាំងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ក្រោយពីមានការដកលោក វេង សាខុន ចេញពីតំណែងកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅថ្មីៗនេះ។
សំណើពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលដាក់លោក ឌិត ទីណា ជាបេក្ខភាពរដ្ឋមន្ត្រីកសិកម្មនេះ បានទៅដល់ដៃរដ្ឋសភាហើយ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តលើលោក ឌិត ទីណា នាថ្ងៃទី១៣ តុលា ឆ្នាំ២០២២ខាងមុខ៕