សង្គម

ថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ ខេមបូឌា ខូអខូអិលធីឌី ហ៊ានជួលកម្មករពីកន្លែងផ្សេងមកធ្វើបាតុកម្មយ៉ាងអាណាធិបតេយ្យដោយគ្មានការគោរពច្បាប់សោះឡើយ!

កណ្តាល៖ ហេតុអ្វីថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលហ៊ានម្ល៉េះ ហ៊ានជួលកម្មករពីកន្លែងផ្សេងឲ្យមកធ្វើបាតុកម្មតវ៉ាយ៉ាងអាណាធិបតេយ្យដោយគ្មានការគោរពរដ្ឋអំណាចមូលដ្ឋានស្រុកកណ្ដាលស្ទឹងឬច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី?

នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះ ថៅកែរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីនិងកូនកនបាននាំគ្នាប្រមាណជាជាង៣០នាក់មកធ្វើបាតុកម្មតវ៉ាយ៉ាងអាណាធិបតេយ្យនៅមុខរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី មានទីតាំងស្ថិតនៅភូមិត្បូងក្តី ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរឃុំបារគូ និងស្រុកកណ្ដាលស្ទឹងឡើយ។

បើតាមលោក ផូ សឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំបារគូបានឲ្យភ្នាក់ងារព័ត៌មាន ពេញចិត្តមេឌា ដឹងនៅរសៀលថ្ងៃនេះថា កម្មករដែលមកធ្វើបាតុកម្មនៅមុខរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីរបស់ថៅកែជនជាតិចិននោះ ភាគច្រើនគឺមិនមែនជាកម្មករដែលបម្រើការងារនៅក្នុងរោងចក្រខាងលើទេគឺពួកគាត់ត្រូវបានថៅកែរោងចក្រយកមកពីកន្លែងផ្សេង។

បើតាមលោក ផុស សុភាព ជំទប់ទី២ ឃុំបារគូបាឲ្យដឹងដែរថា ពេលលោកមកដល់ឃើញថៅកែរោងចក្រនិងកម្មករប្រមាណជា៣០នាក់ធ្វើបាតុកម្មតវ៉ា ហើយថៅកែរោងចក្រខាងលើបានហៅអ្នកសារព័ត៌មានប្រមាណជា១០នាក់មកធ្វើការឡាយផ្ទាល់ ប៉ុន្តែក្រោយពីបងប្អូនអ្នកសារព័ត៌មានសួរថាតើឲ្យពួកគាត់ផ្សាយផ្ទាល់រឿងអ្វី ហើយទាំងអស់គ្នាធ្វើបាតុកម្មក្នុងគោលបំណងអ្វី ហេតុអ្វីបានគេបិទរោងចក្រ ហើយខាងរោងចក្របានដោះស្រាយផលប៉ះពាល់ឬបញ្ហាទំនាស់ជាមួយប្រជាពលរដ្ឋរួចរាល់ហើយឬនៅ? លោកបន្តថា គ្រាន់តែលឺសំនួរបងប្អូនអ្នកសារព័ត៌មាន ភ្លាមនោះថៅកែរោងចក្រនិងបក្សពួកហាក់មិនឆ្លើយតបហើយក៏រំសាយវិញទៅ។ លោកបន្ថែមទៀតថា ក្រុមកម្មករដែលមកធ្វើបាតុកម្មនៅថ្ងៃនេះ លោកមិនដែលស្គាល់ មិនដែលឃើញ ហើយសង្ស័យថា យកពីកន្លែងផ្សេងមកធ្វើបាតុកម្មតវ៉ា។

បើតាមលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹងបានប្រាប់ឲ្យ ពេញចិត្តមេឌា ដឹងតាមបណ្ដាញ Telegram ថា ថៅកែរោងចក្រខាងលើ គាត់ធ្វើដោយខ្លួនគាត់ទេ គឺអត់មានសុំស្រុកទេ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ រដ្ឋបាលស្រុកកណ្តាលស្ទឹងបានបេីក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ ពាក់ព័ន្ធនិងផលប៉ះពាល់រវាងរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌីនិងប្រជាពលរដ្ឋរងគ្រោះ ក្រោមអធិបតីភាពលោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង និង លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំទ្រពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តកណ្តាល។

បើយោងតាមការលើកឡើងរបស់លោក សំ ចាន់ធី មេភូមិត្បូងក្ដីបនឲ្យដឹងថា កន្លងមករោងចក្របានបង្ហូរទឹកស្អុយចូលអូរ ប្រឡាយខាងមុខវត្តព្រៃរូង បង្កឲ្យទឹកឡើងខ្មៅ ប៉ះពាល់ដល់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋបានធ្វើពាក្យបណ្តឹងប្ដឹងមកស្រុក។ លោកបន្តថា ពីមុនប្រជាពលរដ្ឋបានយកទឹកក្នុងអូរមុខវត្តព្រៃរូងសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ក្រោយមកដោយសារឃើញទឹកខ្មៅពេក

បើតាមការលើកឡើងរបស់លោក ហែម ប៊ុន គណៈកម្មការវត្តព្រៃរោង បានឲ្យដឹងថា ទឹកដែលរោងចក្របង្ហូរចេញមកចូលដីប្រជាពលរដ្ឋនិងអូរប្រឡាយគឺជាទឹកកខ្វក់ មានពណ៌ខ្មៅ មិនអាចប្រើប្រាស់បានទេ និងបានសំនូមពរឲ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយផលប៉ះពាល់កុំបង្អែបង្អង់យូរពេកព្រោះយូរហើយ។

បើយោងលោក គង់ ឡុង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថា គឺដាច់ខាតមិនឲ្យខាងរោងចក្រ​ កំពង់​កន្ទួត​ មេនូហ្វេកធីរីង​ (ខេមបូឌា)​ ខូអខូអិលធីឌី ពន្យារពេលដោះស្រាយទេ ត្រូវតែយកសំរាមផ្លាស្ទីកចេញពីដីរបស់គាត់ឲ្យអស់, យកទឹកស្អុយ និងភក់ដែលមានសារធាតុពុលទាំងអស់ចេញពីរបស់គាត់ រួមទាំងដីប្រជាជន។ លោក គង់ ឡុង តម្រូវឱ្យថៅកែរោងត្រូវតែសង់សំណងចំពោះផលប៉ះពាល់ដីកន្លងមក ដីធ្វើស្រែចំការមិនបាន សងថ្លៃដើមឈើដែលបានងាប់ដែលមានរយះពេលប្រមាណជា៧ឆ្នាំមកនេះ។

ក្នុងកិច្ចប្រជុំនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់បានធ្វើការសំនូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ឲ្យថៅកែរោងចក្រខាងលើនេះ ចេញថ្លៃសងលើផលប៉ះពាល់ទាំងស្រុងដល់ប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ទាំងអស់ និងសូមឲ្យអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាពិសេសលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងគួរមានវិធានការយ៉ាងតឹងរ៉ឹងម៉ឹងម៉ាត់បំផុត ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យខាងថៅកែរោងខាងលើលួចដំណើរធ្វើអាជីវកម្មឡើយ គឺត្រូវរងចាំការដោះស្រាយឲ្យបានចប់សព្វគ្រប់ជាមួយប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ជាមុនសិន។

គួរបញ្ជាក់ផងដែរថា មន្ទីរបរិស្ថានខេត្តកណ្តាលនៅតែជម្រុញឲ្យប្រធានរោងចក្រខាងលើត្រូវគោរពនិងអនុវត្តន៍ឲ្យខាងតែបាននូវវិធានការ៧ចំណុចដូចខាងក្រោមជាមុនសិន ទើបមន្ទីរបិរស្ថានសហការជាមួយអាជ្ញាធរអាចពិនិត្យលទ្ធភាព ថាតើអាចដំណើរការឡើងវិញបាន៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299