(កណ្តាល) ៖ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋអោយដឹងថាអាជីវកម្មជីកកាយយកខ្សាច់ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អាជីវកម្មមួយនេះត្រូវបានរដ្ឋបាលស្រុកកណ្តាលស្ទឹងចេញសេចក្តីជូនដំណឹងអោយផ្អាក់សកម្មភាពកាយបូមខ្សាច់ដោយរង់ចាំមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលសិនទើបអាចដំណើការបាន។
ជាក់ស្ដែងម្ចាស់អាជីវកម្មមួយនេះកំពុងតែដំណើរការគ្រឿងចក្រនិងម៉ាស៊ីនបូមរបស់ខ្លួនយ៉ាងគឃ្លើនមិនខ្លាចញញើតនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងនោះទេនៅ(ពោល)៖នៅតែធ្វើសកម្មភាពជីកកាយបូមយកខ្សាច់ដោយរលូន។
នេះបើយោងតាមសម្ដីរបស់លោក អ៊ួច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងបានថ្លែងមកអង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}តាមរយៈ what’s upយើងអោយដឹងថាលោកបានចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងដែលមានលេខ៣៦៤ ស.ជ.ណ. ចេញនៅថ្ងៃទី២៩ ខេត្តកញ្ញា ២០២២ ដល់ម្ចាស់អាជីវកម្មរួចទៅហើយហេតុអ្វីបានជាម្ចាស់អាជីវកម្មមួយនេះនៅតែបន្តធ្វើសកម្មភាពជីកបូមកាយយកខ្សាច់បន្តទៀត។
លោកអភិបាលបន្តថាទង្វើបែបនេះគឺខុសនឹងច្បាប់ដោយធ្វើសកម្មភាពមិនទាន់មានលិខិតអនុញ្ញាតណាជាបទដ្ឋានត្រឹមត្រូវ។
ជាក់ស្ដែងនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២ រសៀលថ្ងៃត្រង់អង្គភាពសារព័ត៌មាន{ពេញចិត្តមេឌា}និងអង្គភាពសារព័ត៌មានផ្សេងៗជាច្រើនទៀតបានចុះទៅដល់ទីតាំងរណ្ដៅខ្សាច់ដែលកំពុងធ្វើសកម្មភាពបូមជីកនឹងកាយយកខ្សាច់លក់អោយទៅឈ្មួញដើម្បីយកប្រាក់ដាក់ហោប៉ៅធ្វើឱ្យប៉ះពាល់នឹងបាត់បង់ប្រាក់ចំណូលពន្ធរបស់រដ្ឋនិងមិនមានលិខិតអនុញ្ញាតបទដ្ឋានណាដែលបញ្ជាក់ថាបើកអាជីវកម្មបូមរ៉ែងខ្សាច់នេះមានច្បាប់អនុញ្ញាតពីមន្ទីឬក្រសួងរ៉ែនិងថាមពលនោះឡើយ។
បើតាមការស្ដាប់និងបំភ្លឺពីរលោកអភិបាលស្រុកកណ្ដាលស្ទឹងពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មជីកបូមខ្សាច់របស់ឈ្មោះ ឡាយ គួន ស្ថិតក្នុងភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។អ្វីដែលសំខាន់នោះយើងឃើញថាសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងមិនអោយធ្វើសកម្មភាពនោះទេក្រោយទទួលបានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលសិនទើបអាចដំណើរការអាជីវកម្មបាន។
ផ្ទុយទៅវិញបែរជាម្ចាស់អាជីវកម្មមួយរូបនេះនៅតែធ្វើសកម្មភាពជីកកាយបូមខ្សាច់ជាបន្តបន្ទាប់។ឬក៏ម្ចាស់អាជីវកម្មមួយនេះមិនខ្លាចញញើតរឺក៏សេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកកណ្ដាលស្ទឹង មិនប្រសិទ្ធិភាព។
ជុំវិញពាក់ព័ន្ធនឹងម្ចាស់អាជីវកម្មខាងលើពលរដ្ឋក៏ដូចអ្នកសារព័ត៌មានស្នើសុំលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលសូមមេត្តាជួយចាត់មន្ត្រីជំនាញរ៉ែនិងថាមពលខេត្តចុះពិនិត្យជាក់ស្ដែងដើម្បីអនុវត្តទៅលើម្ចាស់អាជីវកម្មដែលកំពុងតែផ្គើនហ្នឹងសេចក្តីណែនាំរបស់រដ្ឋបាលស្រុកកណ្ដាលស្ទឹងនិងមិនទាន់មានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពល។
ពលរដ្ឋស្នើសុំ៖លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល សូមចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងអាជីវកម្មបូមខ្សាច់មួយកន្លែងទៅចំណុចភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹងផងចៀសវាងមានបុគ្គលមួយចំនួនកំពុងតែធ្វើអាជីវកម្មគិបគេងដោយបំពានធ្វើឱ្យបាត់ប្រាក់ចំណូលពន្ធរដ្ឋ។
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299