តាមរយៈសេចក្តីជូនដំណឹងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ខ្លួននឹងរៀបចំរថយន្តក្រុងចំនួន ១៧៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយពុំបង់ប្រាក់នោះឡើយ។