ភ្នំពេញ៖ ឯកឧត្តម ថាំង ប៊ុនសុង និង លោក ឃឹម រដ្ឋា អគ្គលេខាធិការរង ព្រមទាំង លោក អ៊ុំ ច័ន្ទរតនា ចាងហ្វាងគេហទំព័រសារព័ត៍មានខ្មែរអ៊ុីប៊ុកញូសិ៍ និងក្រុមការងារ ជាតំណាង លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំសមាគម និងសប្បុរសជន នៃក្រុមហ៊ុន China Construction Fourth Engineering Division Corp. Ltd នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ បាននាំចង្ហាន់និងទេយ្យទានប្រគេនព្រះសង្ឃវត្តបាក់ខែង រួចបន្តចុះសួរសុខទុក្ខ និងប្រគល់អំណោយជូន លោកយាយ យឹម យ៉ន អាយុ៩០ឆ្នាំ រស់នៅ ភូមិបាក់ខែង សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលកំពុងមានជំងឺប្រចាំកាយ និងជីវភាពទ័លក្រ រស់នៅជាមួយចៅម្នាក់មើលថែ។
ពិធីនេះមានការចូលរួមដោយ៖
𝙈𝙧. Tang Jin Executive General Manager and 𝙈𝙧. Zhang Huacheng of China Construction Fourth Engineering Division Corp. Ltd
និងអាជ្ញាធរមូលដ្ឋាន៖
-លោក ស្រី ឈ្នាង ផាន់ណារី ចៅសង្កាត់រងទី១សង្កាត់លៀប តំណាងឱ្យ
-លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប
-លោក គង់ រិទ្ធីវុឌ្ឍ ប្រធានក្រុមប្រឹក្សាយុវជនសង្កាត់ព្រែកលៀប
-លោក ទូច ខុន មេភូមិ បាក់ខែង
-លោកស្រី អ៊ុក សារិន អនុភូមិបាក់ខែង
-លោក ម៉ន គឹមលី ក្រុមប្រឹក្សាសង្កាត់ព្រែកលៀប
អំណោយដែលបានប្រគល់រួមមាន៖
-ថវិកាចំនួន ១លានរៀល
-អង្ករ ២បេ
-មី១កេស
-ទឹកត្រី ១យួរ និងត្រីខ១ដុំ
-ទឹកផ្លែឈើ ១កេស
-ភេសជ្ជៈគោជល់១កេស
-នំសែនលោកខែ
ឯកឧត្តម ថាំង ប៊ុនសុង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធាន ទេស វិបុល និងបញ្ជាក់ថា អំណោយទាំងអស់នេះ បានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ សមាជិកសមាគម និង ក្រុមហ៊ុនចិន CSCFEC ។
លោកស្រីចៅសង្កាត់រង បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំសមាគម និង ក្រុមហ៊ុនចិន។ លោកស្រីបញ្ជាក់ថា អាជ្ញាធរតែងយកចិត្តទុកដាក់ចុះជួយឧបត្ថម្ភលោកយាយជាបន្តបន្ទាប់ ជាពិសេស បានផ្តល់ប័ណ្ណក្រីក្រជូនលោកយាយនិងចៅម្នាក់មួយ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ជូនលោកយាយជរាផងដែរ។
លោកយាយជរានិងចៅស្រី មានចិត្តត្រកអររកអ្វីថ្លែងពុំបាន មានតែលើកម្រាមដៃដប់បួងសួងដល់វុត្ថុស័ក្កសិទិ្ធក្នុងលោកសូមជួយបីបាច់ថែរក្សាជូនដល់ក្រុមការងារសមាគម និងក្រុមហ៊ុនចិន ព្រមទាំង អាជ្ញាធរមូលដ្ឋានសូមអោយមានសុខភាពល្អ និងជោគជ័យគ្រប់ពេលវេលា៕